អត្ថបទពាណិជ្ជកម្ម
Libra សហការ​ជាមួយ St. John Brigade បើក​វគ្គ​បណ្ដុះបណ្ដាល​ស​ង្គ្រោះ​បឋម​ដល់​បុគ្គលិក​
17, Mar 2019 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន Libra ដែលជា​ក្រុមហ៊ុន​សន្តិសុខ នាំមុខគេ​នៅ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ St. John Brigade មកពី​ប្រទេស​សង្ហ​បុរី​ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល ជូន​ដល់​បុគ្គលិក​ទាំងអស់​របស់ខ្លួន អំពី​ចំណេះដឹង​នៃ​ការ «​សង្គ្រោះ​បឋម​» ដែលមាន​លក្ខណៈ​អាជីព​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជាច្រើន​ផងដែរ និង​មាន​រយៈពេល​មួយថ្ងៃ​ពេញ ដែល​អ​ញ្ជើ​ង​លោក Andrew Tay ដែលជា​អ្នក មាន​ជំនាញ​ច្បាស់លាស់​ខាង​វិធី​សង្គ្រោះ​បឋម​បង្ហាត់បង្រៀន​។​

​លោក ហេង ម៉េង ហូ អង្គ​នាយក​ក្រុមហ៊ុន Libra បាន​ឲ្យ​ដឹងថា​៖ «​ការដាក់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ពីព្រោះ​នៅក្នុង​កិច្ចការងារ​សន្តិសុខ​គឺ​ធ្វើយ៉ាងណា​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុ​វ​ត្ដិ​ភាព ដូច្នេះ​បន្ថែម​ពីលើ​ការការពារ​សុវត្ថិភាព កា​សង្គ្រោះ​បឋម​វា​គឺជា​រឿង​ចាំបាច់​បំផុត ពីព្រោះ​ត្រឹមតែ ៣ ទៅ ៤ នាទី​ដែល​យើង​សង្គ្រោះ​មិនបាន​ត្រឹមត្រូវ​ទេនោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ជីវិត​របស់​មនុស្ស​។ ដូច្នេះ​នៅ​ក្រុមហ៊ុន Libra របស់​យើង គឺ​យើង​បានធ្វើ​នូវ​អ្វីដែល​លើសពី​ការរំពឹងទុក​របស់​អតិថិជន​យើង  ដែលជា​ហេតុ​ធ្វើ​ឲ្យ​យើង​ចាប់​ដៃគូ​សហការ​ជាមួយ St. John Brigade ដើម្បី​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ពីរ​បៀ​ប​នៃ​ការ «​សង្គ្រោះ​បឋម​» នេះ​ឡើង ដើម្បី​ផ្ដល់នូវ​ជំនាញ​នេះ​ដល់​បុគ្គលិក​របស់​យើង​ដែលជា​សន្តិសុខ​»​។​


 
​លោក​បន្តថា ៖ « ក្រៅតែពី​ផ្ដល់​ជំនាញ​សង្គ្រោះ​បឋម​នេះ បុគ្គលិក​ពួកយើង​ទាំងអស់ ពួកគាត់​ក៏​អាច​ការពារ​ខ្លួន​របស់គាត់ អ្នក​ជុំវិញខ្លួន​របស់គាត់ ហើយ​គាត់​ក៏​អាច​ចែករំលែក​ជំនាញ​ទាំងអស់នេះ​ទៅកាន់​បង​បង្អូន​សាច់ញាតិ​របស់គាត់​ផងដែរ លើសពីនេះ​នៅតាម​ក្រុមហ៊ុន ឬ​រោងចក្រ ដែលមាន​កម្លាំង​សន្តិសុខ របស់ Libra នៅពេល​ដែលមាន​បញ្ហា​អ្វី​កើតឡើង​គឺ​ពួកគាត់​អាចជួយ​សង្គ្រោះ​ទាន់ពេលវេលា និង​ស្របតាម​ជំនាញ​ច្បាស់លាស់​»​។​


 
​គួររំលឹកថា ក្រុមហ៊ុន សន្តិសុខ Libra គឹជា​ក្រុមហ៊ុន​សន្តិសុខ​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​ទទួលបាន ISO 9001-2015 កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ​។ ក្រុមហ៊ុន សន្តិសុខ Libra បាន​បង្កើតឡើង​ចាត់តាំង​ពី​ឆ្នាំ ២០១៣ មកម្ល៉េះ ហើយ​មកទល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន សន្តិសុខ Libra មាន​បុគ្គលិក​រហូតដល់​ទៅ ៨០០ នាក់ និង​មាន​គោលដៅ​ដល់​ទៅ ២០០ គោលដៅ​៕

























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com