អត្ថបទពាណិជ្ជកម្ម
Samsung Galaxy S10 | S10+ ក្លាយជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល ព្រោះ​ចំណុច​អស្ចារ្យ​ជាច្រើន​
18, Mar 2019 , 11:32 am        
រូបភាព
ដោយ:
​ភ្នំពេញ​ថ្ងៃទី​១៨ មីនា ២០១៩៖ ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​យ៉ាងខ្លាំង​។ កាលពីពេល​ថ្មីៗ​នេះ ក្នុងឱកាស​ខួប​គម្រប់​១០​ឆ្នាំ​នៃ​ការវិវត្ត​របស់ Galaxy ស្មា​ត​ហ្វូ​ន ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ​។​
 
​គួរ​រំលឹក​ផងដែរ​ថា កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត ដើម្បី​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន ពុំ​ធ្លាប់មាន​ពីមុនមក ។ ជាពិសេស សាម​សុង  ក៏បានផ្តល់​ជូន​នូវ​បទពិសោធន៍​ដ៏​លេចធ្លោ នៅក្នុង​វិស័យ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត ដែល​អាចជួយ​ឱ្យ​មនុស្ស​ទូទាំង​ពិភពលោក ធ្វើវ​អ្វីដែល​ពួកគេ​មិនអាច​ធ្វើបាន​។​




 
​ដូច្នេះហើយ​ជាមួយនឹង​ចំណុច​ដ៏​ពិសេសៗ​ខាងក្រោម​នេះ គឺ​វា​ពិតជា​ស័ក្តិសម និង​ល្អ​គ្រប់គ្រាន់ ក្នុងការ​ធ្វើឱ្យ Samsung Galaxy S10|S10+ អាច​គ្រង​តំណែង​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ប្រចាំឆ្នាំ ២០១៩ ព្រមទាំង​ជាប់​ឈ្មោះ​ជា​កំពូល​ស្មា​ត​ហ្វូ​ន ក្នុង​ក្តី​ស្រមៃ​របស់​អ្នកប្រើប្រាស់​ទាំងអស់ ជុំវិញ​ពិភពលោក​បាន​ផងដែរ​។ 




 
Samsung Galaxy S10
 
- រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦​។​
- ប្រើ Android Pie និង​ស្រោប​ដោយ One UI ដំបូង​គេ​។​
- បំពាក់​អេក្រង់ Infinity-O Display:  ទំហំ​អេក្រង់ 6.1 អ៊ី​ញ កោង​ស្អាត​លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ល្អ និង​ស័ក្តិសម​បំផុត សម្រាប់​ទស្សនា​វីដេអូ និង​លេង​ហ្គេម ជាមួយនឹង Dynamic AMOLED និង​មើលឃើញ​ច្បាស់​ល្អ បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ និង​អាច​បង្ហាញ វីដេអូ​ក្នុង​កម្រិត QHD+ ជាមួយ Aspect Ratio 19:9 ។ 
- Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 ភាគរយ​។ ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក​។​
- បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68 ។​
- មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំឡេង ANK បែប Stereo ឮ​ច្បាស់​ល្អ អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ មាន​អារម្មណ៍​ដូច​ទៅនឹង​ស្ថានភាព​ពិតៗ ជាពិសេស​ពេល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជាដើម​។​
- បំពាក់​ឈី​ប Qualcomm Snapdragon 855 ជំនាន់​ចុងក្រោយ​។​
-  អង្គ​ចងចាំ 8GB, និង​អង្គ​ផ្ទុក 128 GB ឡើងទៅ​។​
- កាមេរ៉ា​មុខ​10MP ។​
- កាមេរ៉ា​ក្រោយ 3 គ្រាប់ (​លំដាប់​អាជីព​) ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន​។​
- ថាមពល​ថ្ម 3400 mAh,USB Charge ឬ Wireless Charge ។​
- Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​។​
- Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់ លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត ដោយ​បែងចែក​យ៉ាងច្បាស់ រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ​។ មានន័យថា បើទោះបីជា​នរណាម្នាក់​មាន​ស្នាម​ក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់ ក៏​មិនអាច​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ​។​
- Super Steady Video: អាច​ថត​វីដេអូ​បាន​នឹង គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់ និង​មិនមាន​ញ័រ​ឡើយ​។​
- Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​បាន​យ៉ាង​ល្អឥតខ្ចោះ ដូច​ជាង​ថត​ជំនាញ ជាមួយនឹង​ការបំពាក់​ប្រភេទ​កាមេរ៉ា​លំដាប់​អាជីព​។​
 
 Samsung Galaxy S10+
 
- រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦​។​
- ប្រើ Android Pie និង​ស្រោប​ដោយ One UI ដំបូង​គេ​។​
- បំពាក់​អេក្រង់ Infinity-O Display:  ទំហំ​អេក្រង់​លាត​ធំ កាន់តែ​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​ល្អ និង​ស័ក្តិសម​បំផុត សម្រាប់​ទស្សនា វីដេអូ និង​លេង​ហ្គេម ជាមួយនឹង Dynamic AMOLED 6.1 អ៊ី​ញ កោង​ស្អាត និង​មើលឃើញ​ច្បាស់​ល្អ បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ និង​អាច​បង្ហាញ វីដេអូ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9 ។​
- Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 %​។ ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក​។​
- បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68​។​
- មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំឡេង ANK បែប Stereo ឮ​ច្បាស់​ល្អ អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ មាន​អារម្មណ៍​ដូចនឹង​ស្ថានភាព​ពិតៗ ជាពិសេស​ពេល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជាដើម​។​
- បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់​ចុងក្រោយ​បំផុត​។​
- អង្គ​ចងចាំ 8GB រហូតដល់ 12GB និង​អង្គ​ផ្ទុក 128 GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 1TB​។​
- កាមេរ៉ា​មុខ 2 គ្រាប់​ភ្លោះ​៖ ទំហំ​10MP និង​មួយ​គ្រាប់​ទៀត 8MP ប្រភេទ សេន​ស័​រ RGB Depth Len​។​
- កាមេរ៉ា​ក្រោយ 3 គ្រាប់ (​លំដាប់​អាជីព​)៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន​។​
- ថាមពល​ថ្ម 4100mAh, USB Charge ឬ Wireless Charge: លឿន​ជាង​មុន និង​ខ្លាំង​ជាង​មុន​។​
- Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​។​
- Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់ លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត ដោយបាន​បែងចែក​យ៉ាងច្បាស់ រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ​។ មានន័យថា​បើទោះបី​ជាន​រណា​ម្នាក់ មាន​ស្នា​មក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់ ក៏​មិនអាច​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ​។​
- Super Steady Video: អាច​ថត វីដេអូ បាន​នឹង​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់ និង​មិនមាន​ញ័រ​ឡើយ​។​
- Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​បាន​យ៉ាង​ល្អឥតខ្ចោះ ដូច​ជាង​ថត​ជំនាញ ជាមួយនឹង​ការបំពាក់​ប្រភេទ​កាមេរ៉ា​លំដាប់​អាជីព​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com