ជាតិ
សង្គមជាតិ
តុលាការសម្រេចឃុំខ្លួនជនជាតិជប៉ុន២នាក់ ដែលប្លន់សម្លាប់អ្នករត់តាក់ស៊ីនៅស្រុកពួក
× សៀមរាប៖ នៅទីបំផុត តុលាការសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបុរសជនជាតិជប៉ុន២នាក់ ដែលបានសម្លាប់អ្នករត់តាក់ស៊ី ដើម្បីប្លន់រថយន្តនៅស្រុកពួក ខេត្តសៀមរាប។ ដីការសម្រេចឃុំខ្លួនបណ្ដោះអាសន្នធ្វើឡើងនៅរសៀលថ្ងៃទី១៩ មីនា ដោយចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន។
គួររម្លឹកថា ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពសម្លាប់បុរសអ្នករត់តាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ នៅវេលាម៉ោង ៥រសៀល ថ្ងៃទី១៧ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្តក្នុងភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ជនល្មើសបានសារភាពថា ធ្វើគម្រោងប្លន់នេះដោយសារត្រូវការលុយ។ ជនទាំង២មាន ទី១ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ទី២ ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៦ មីនា ដោយមានប្រវត្តិធ្លាប់ឆ្លងដែនទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៨ផងដែរ។ មន្ត្រីនគរបាលមិនបានរកឃើញសារធាតុញៀនក្នុងខ្លួនរបស់ទាំង២នោះទេ តែមានការសង្ស័យថា បានចាញ់ល្បែង៕
© រក្សាសិទ្ធិដោយ thmeythmey.com