ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឆាំ ប៊ុន​ថេត ៖ មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ពឹង​ផ្អែកលើ​ជំនាញ​ទន់​៨០​ភាគរយ និង​ជំនាញ​រឹង​២០​ភាគរយ​
27, Mar 2019 , 9:19 pm        
រូបភាព
​លោក ឆាំ ប៊ុន​ថេត សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​លើកឡើងថា​សិស្ស និស្សិត​កម្ពុជា​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​នៅឡើយ​ទេ​។ បើតាម​លោក ឆាំ ប៊ុន​ថេត កត្តា​ចំនួន​៣​ដែល​បណ្ដាល​ឲ្យ​សម្ថ​ភាព​របស់​និស្សិត​ទាំង​ជំនាញ​បច្ចេក​ក​ទេស និង​ជំនាញ​ទន់ ក្នុងការ​ទំនាក់ទំនង​នៅមានកម្រិត រួមមាន​ទី​១ មកពី​និស្សិត​ខ្លួនឯង​ផ្ទាល់ ទី​២ ប្រព័ន្ធ​អប់រំ និង​ទី​៣ បញ្ហា​សង្គម និង​ក្រុមគ្រួសារ ។​

 
​ត្រង់ចំណុច​នេះ​លោក ប៊ុន​ថា​ត បាន​សង្កត់ធ្ងន់ថា និស្សិត​ដែល​កំពុង​សិក្សា​នៅតាម​មហាវិទ្យាល័យ​ជាច្រើន​មិនទាន់​ស្គាល់​ខ្លួនឯង​ច្បាស់​នៅឡើយ​ទេ ខណៈ​ពួកគេ​រៀន​ជិត​ចប់​ឆ្នាំ​ទៅហើយ មិនទាន់មាន​គោលដៅ​ជីវិត​។ បន្ថែម​ពីនេះ​លោក ប៊ុន​ថេត បាន​បញ្ជាក់ថា និស្សិត​ភាគច្រើន​បានសម្រេច​ជ្រើសរើស​រៀន​ពីរ​មហាវិទ្យាល័យ ដែល​ជាការ​បង្ហាញថា​គាត់​មិនទាន់មាន​គោលដៅ​ច្បាស់លាស់​អ្វី​នៅឡើយ​ទេ ខណៈ​ឪពុកម្ដាយ​មិនបាន​ផ្តល់​សេរីភាព​ដល់​កូន​ក្នុងការ​ជ្រើសរើស​មុខជំនាញ​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត​។ លោក​បាន​និយាយថា​៖«​ចង់​ចេះ​ច្រើនពេក រៀន​សាលា​ច្រើនពេក តែ​មិន​ខំប្រឹង​រៀន ទៅ​បំពេញ​ឲ្យ​តែ​គ្រប់​ម៉ោង ថា​ខ្លួនឯង​នឹង​ប្រឹងរៀន​ដែរ តែ​តាមពិតទៅ​មិន​ប៉ុន្មាន​ដែរ​ទេ​»​។ 
 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឆាំ ប៉ុន​ថេត សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដូចតទៅ​៖




 
​បើ​ទោះ​ក្រសួង​បានធ្វើ​កំណែ​ទម្រ​ង​ក៏ដោយ ក៏​ប្រព័ន្ធ​អប់រំ​នៅមាន​បញ្ហា​ច្រើន ព្រោះ​មិនបាន​តម្រង់ទិស និង​មិនបាន​បង្រៀន​បំ​ណិ​ន​ជីវិត​ដល់​សិស្សានុស្សិស្ស​កម្ពុជា​នៅឡើយ​ទេ​។ កំណែទម្រង់​នាពេល​បច្ចុប្បន្ន​គ្រាន់តែ​ជំរុញ​ឲ្យ​កូនសិស្ស​គិតតែ​ពី​លទ្ធផល​ជាប់​ឬ​ធ្លាក់​តែប៉ុណ្ណោះ​។ ហើយ​ចំពោះ​សកល​វិទ្យាល័យ​ភាគច្រើន​បង្រៀន​កូនសិស្ស​របស់ខ្លួន ដោយ​ផ្តោត​តែ​ទៅលើ​ជំនាញ​បច្ចេកទេស ខណៈ​ជំនាញ​ទន់​ក្នុងការ​ទំនាក់ទំនង ,​គុណ​តម្លៃ​ក្នុងសង្គម និង​អត្ត​ច​រិ​ក​នៅមាន​ការខ្វះខាត​ច្រើន​។​នេះ​ជាការ​លើកឡើង​របស់​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​រូបនេះ​។​
 
​លោក​បាន​និយាយ​៖« យុវជន​នាពេល​បច្ចុប្បន្ន​ទាក់ទង​នឹង​បញ្ហា​ជំនាញ​ទន់ និង​ភាពជា​អ្នកដឹកនាំ នៅតែ​ជា​បញ្ហា​មួយ​ធំ ដែល​សិស្ស​និស្សិត បញ្ញវន្ត​គួរតែ​ងាក​មក​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​វិញ​»​។ 
 
​ចំពោះ​ដំណោះស្រាយ​លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​លើកឡើងថា កត្តា​ខ្លួនឯង​ជា​កត្តា​សំខាន់​ទីមួយ ដែល​ត្រូវ​ដោះស្រាយ ហើយ​សិស្ស និស្សិត​ត្រូវ​សួរ​ខ្លួនឯង​ជានិច្ច​ថា ខ្លួនឯង​នៅមាន​ចំណុច​ខ្វះខាត​អ្វី​ទៀត​ដែល​ត្រូវបំពេញ​។ សិស្ស និស្សិត​ត្រូវ​ស្វែងរក​អ្វីដែល​ខ្លួន​ស្រ​សាញ់​ហើយ​ត្រូវ​យកចិត្តទុកដាក់ ខំប្រឹង​រៀនសូត្រ ទាំង​ជំនាញ​ទន់ និង​ជំនាញ​បច្ចេកទេស​។ សង្គម​គ្រួសារ និង​រាជរដ្ឋាភិបាល​គួរ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទាក់ទង​នឹង​បំ​ណិ​ន​ជីវិត សេ​ក្តី​ថ្លៃថ្នូរ តម្រង់ទិស និង​បើកឱកាស​ដល់​កូនៗ ក្នុងការ​ជ្រើស​មុខជំនាញ​ដែល​ពួកគេ​ចូលចិត្ត​៕ 
 

Tag:
 ឆាំ ប៊ុន​ថេត​
  ជំនាញ​
© រក្សាសិទ្ធិដោយ thmeythmey.com