ជាតិ
សង្គមជាតិ
មេធាវីសម្តេច ហ៊ុន សែន ជួយការពារក្តីឲ្យគ្រួសារសពនិស្សិតស្រី ឌុំ រីដា
28, Mar 2019 , 10:29 am        
រូបភាព
លោក គី តិច ដឹកនាំប្រជុំក្រុមមេធាវីនាពេលកន្លងមក។ រូបពីហ្វេសប៊ុក Lyyar Meas
លោក គី តិច ដឹកនាំប្រជុំក្រុមមេធាវីនាពេលកន្លងមក។ រូបពីហ្វេសប៊ុក Lyyar Meas
លោក គី តិច ប្រធានក្រុមមេធាវីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់សារព័ត៌មានថ្មីៗថា លោក បានបញ្ជូនមេធាវី២នាក់ គឺអ្នកស្រីមេធាវី មួង ធនលាភី និង លោកមេធាវី សុខ អួង ទៅការពារក្តីឲ្យគ្រួសារសពនិស្សិតស្រីឆ្នាំទី៤ម្នាក់ឈ្មោះ ឌុំ រីដា ដែលបានស្លាប់កាលពីថ្ងៃទី២៦មីនា ដោយសាររថយន្តបុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។



អ្នកស្រី មួង ធនលាភី អះអាងថា អ្នកស្រី និង លោក សុខ អួង បានទៅជួបក្រុមគ្រួសារសពរួចហើយ។ អ្នកស្រី បញ្ជាក់ថា៖«យើងខ្ញុំនឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព»។

ក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្សនិងសិស្សនៃវិទ្យាស្ថានជាតិអបំរំ កាលពីព្រឹកថ្ងៃទី២៧មីនា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសមត្ថកិច្ចតាមរកអ្នកបើករថយន្តបុកកញ្ញា ឌុំ រីដា ឲ្យឃើញ។

អត្ថបទទាក់ទង


សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ទើបនឹងបង្កើតក្រុមមេធាវីផ្ទាល់ខ្លួន ដែលហៅថា «ក្រុមមេធាវីស្ម័គ្រចិត្តតេជោសែន» ដើម្បីជួយការពារក្តីឲ្យស្រ្តីក្រីក្រនៅកម្ពុជា៕

Tag:
 ហ៊ុន សែន
  គី តិច
© រក្សាសិទ្ធិដោយ thmeythmey.com