កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត លោក Solskjaer ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ផ្លូវការ​របស់ Man United
28, Mar 2019 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប Manchester United បានប្រកាស​ពី​ការតែងតាំង​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ទូទៅ​អចិន្ត្រៃយ៍​ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។

 
​លោក Solskjaer បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២៦​គ្រាប់ នា​ការ​បង្ហាញខ្លួន​៣៦៦​ប្រកួត​ឲ្យ​បិសាច​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៧ ហើយក៏​ធ្លាប់​ដឹកនាំ​ក្រុម​បម្រុង​របស់​ក្លិប​រហូតដល់​ចុងឆ្នាំ​២០១០​ផងដែរ​។​
 
​លោក​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ជំនួស​លោក Jose Mourinho ដោយ​ដឹកនាំ​ឈ្នះ​១៤​ប្រកួត ស្មើ​២​ប្រកួត ក្នុងការ​ប្រកួត​សរុប​១៩​លើក របស់ Manchester United នៅ​គ្រប់​ព្រឹត្តិការណ៍​។​
 
​បុរស​ន័​រវេ​សវ័យ​៤៥​ឆ្នាំ​រូបនេះ បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដំបូង​របស់ បិសាច​ក្រហម​ដែល​ឈ្នះ​៦​ប្រកួត​ក្នុង Premier League នា​ការដឹកនាំ​ដំបូង ដោយ​បំបែក​កំណត់ត្រា​របស់ Sir Matt Busby៕
 

Tag:
 Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com