ជាតិ
សេដ្ឋកិច្ច
CDC អនុម័តគម្រោងវិនិយោគរោងចក្រសរុបតម្លៃជាង២៣លានដុលា្លរនៅភ្នំពេញ និងកំពង់ស្ពឺ រូបបានពីហ្វេសប៊ុក
× ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគបីបន្ថែមទៀត ដែលមានតម្លៃសរុបជាង ២៣លានដុល្លារ។ គម្រោងទាំងបីនេះ គឺសុទ្ធតែជាគម្រោងរោងចក្រវាយនភ័ណ្ឌ ផលិតសម្លៀកបំពាក់ និងកាបូបគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋបានជាង៦ពាន់នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១៩។
បើតាម CDC គម្រោងទាំងបីនោះមាន គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន GUOTAI SHENG XING (CAMBODIA) GARMENT ដែលមានទុនវិនិយោគ ១១លានដុល្លារ។ គម្រោងនេះមានទីតាំងនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយឡែក គម្រោងបង្កើតរោងចក្រផលិតកាបូបពីរកន្លែងទៀត របស់ក្រុមហ៊ុនCINLON INTERNATIONAL (CAMBODIA) និងក្រុមហ៊ុន T & L (CAMBODIA) HANDBAGS INDUSTRIAL មានទុនវិនិយោគ៩,១លានដុល្លារ។ ក្រុមហ៊ុនCINLON INTERNATIONAL (CAMBODIA) បង្កើតរោងចក្រផលិតកាបូប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯ ក្រុមហ៊ុនCINLON INTERNATIONAL (CAMBODIA) បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ខេត្តកំពង់ស្ពឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com