ពីនេះ ពីនោះ
តើពាក្យ«ល្បប់» និង«ល្បាប់» មានន័យខុសគ្នាដូចម្តេច?
× សូមកុំយល់ច្រឡំពាក្យ«ល្បប់» និង«ល្បាប់»មានន័យដូចគ្នាឲ្យសោះ។ ការពិតពាក្យទាំងពីរនេះមានន័យខុសគ្នាស្រឡះ។
បើតាមវចនានុក្រមពាក្យ «ល្បប់»សំដៅលើទឹកដែលលាយដោយផង់ធ្យូងកំណាត់សំពត់ឬម្រែងសម្បុរខ្មៅជាមួយនឹងទឹកបបរឬទឹកបាយខាប់ សម្រាប់លុបក្ដារសរសេរ។ កាលសម័យពីដើមសិស្សវត្ត គឺសុទ្ធតែប្រើទឹកល្បប់លុបក្ដារខៀន រៀនអក្សរសរសេរដោយដី-សភក់។
ចំណែកពាក្យ«ល្បាប់»មានន័យថាដីភក់ដែលកើតអំពីកករទឹកតំឡើង ទោះនៅជាភក់ក្ដី នៅជ្រាយឬនៅសើមឬក៏ស្ងួតរឹងហើយក្ដី ក៏ហៅថា ល្បាប់ ដែរ ជាដីមានជីជាតិល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com