អត្ថបទពាណិជ្ជកម្ម
តារាចម្រៀង​កញ្ញា កែវ សុ​បញ្ញា​! បើ​ខ្លួន​ឈ្នះ​រង្វាន់ ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា នាង​នឹង​យកទៅ​បរិច្ចាក​សប្បុរសធម៌​ទាំងអស់
31, Mar 2019 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ ២០១៩ កញ្ញា កែវ សុ​បញ្ញា កំពូល​តារាចម្រៀង​ម្នាក់​របស់​ផលិតកម្ម​ហង្ស​មាស ម្ចាស់​បទ “​ពេលដែល​គ្មាន​ខ្ញុំ​” ថ្មីៗ​នេះ បាន​បង្ហោះ​សារ​គួរអោយ​សរសើរ​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​កញ្ញា​ថា “​ទៀត​! ប្រយ័ត្ន​តែ​ខ្ញុំ​ឈ្នះ​វិញ ខ្ញុំ​នឹង​យកលុយ​ទាំងអស់​ទៅ​ជួយ​សាលា​ក្មេងៗ​ដែល​លំបាកៗ​នៅតាម​ជនបទ​តែម្តង​ចាំមើល​ហាស​!” ។
 
​សារ​នេះ​បាន​បង្ហោះ​ឡើង បន្ទាប់ពី​ឃើញ​មាន​អ្នកឈ្នះ​រង្វាន់ ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ជាច្រើន​នាក់​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​ញឹកញយ​។  
 
​តាម​ពត៌មាន​ពី​អ្នក​ជិតស្និត​របស់​កញ្ញា​បានអោយដឹងថា  បញ្ញា តែងតែ​ស្ម័គ្រចិត្ត​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​បុណ្យជាតិ​មួយចំនួនច្រើន​កន្លងមក​ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា​ដោយ​មិន​ទទួល​កម្រៃ និង កម្មវិធី​រៀប ចំ​ឡើង​ដោយ​និស្សិត​ក្នុង​គោលបំណង​សប្បុរសធម៌​ជាច្រើន​ទៀត​។ 
 
​ជាមួយ​ការតាំង​ចិត្ត​នេះ និង ការស្ម័គ្រចិត្ត​ចូលរួមចំណែក ការងារ​សង្គម ជារឿយៗ​ធ្វើអោយ​កញ្ញា​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើង​។​







© រក្សាសិទ្ធិដោយ thmeythmey.com