អត្ថបទពាណិជ្ជកម្ម
Huawei P30 សេ​រ៊ី អស់ពី​ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ ឥលូវ​ហ្សូ​ម​ចេញ​ឯកអគ្គរដ្ឋទូត​ពីររូប​!
31, Mar 2019 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Huawei បាន​ហ្សូ​ម​ចាប់​ព្រះ​ច័ន្ទ​ពី​ទីក្រុង​ប៉ារីស​មក​ទីក្រុង​ភ្នំពេញ ក្នុង​កម្មវិធី VIP Moon Night សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី កាមេរ៉ា​បួន​គ្រាប់​របស់ Leica ដំបូង​គេ​បំផុត​លើ​ពិភពលោក​ជា​ផ្លូវការ​នៅ​ប្រទេស   កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​ចែកចាយ​មកពី​ទូទាំងប្រទេស ដៃគូ​អាជីវកម្ម និង​បណ្តាសារ​ព័ត៌មាន​យ៉ាងច្រើន​កុះករ កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ Sofitel នៅ​ថ្ងៃទី ៣០​ខែមីនា​ឆ្នាំ​២០១៩​។
 
​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី មាន​សមត្ថ​ភាពខ្លាំង​អស្ចារ្យ ក្នុងការ​ថតរូប ដែល​បំពាក់​ដោយ​ឡែ​ន SuperZoom អាច​ហ្សូ​ម​បែប Optical បាន ៥​ដង ហ្សូ​ម​បែប Hybrid បាន ១០​ដង និង​ជាពិសេស ហ្សូ​ម​បែប Digital បាន​រហូតដល់ ៥០​ដង ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​ដូច​ឃើញច្បាស់​ផ្ទាល់​និង​ភ្នែក​! តិច​ថា​អត់​កប់​ម៉ា​មាត់​ទៅ​! ដូច្នេះហើយ បានជា​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នេះ មាន​ឈ្មោះថា VIP Moon Night​។ មិនតែប៉ុណ្ណោះ ស៊ូ​ភើ​កាមេរ៉ា Leica 4 គ្រាប់ ខាងក្រោយ​គឺមាន​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle   កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។ 


 
​លើសពីនេះទៅទៀត កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី អាច​ផ្តិត​យក​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប​ដូច​ឃើញ​ផ្ទាល់​និង​ភ្នែក​នៅពេល​យប់ ដោយ​កម្រិត ISO ខ្ពស់​សូម្បីតែ​ក្នុង​ទី​ងងឹត មិនសូវមាន​ពន្លឺ ជាមួយ​ស៊ូ​ភើ​កាមេរ៉ា​បច្ចេកវិទ្យា Super Sensing Leica បួន​គ្រាប់ ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ដែលជា​ស្រមោល ភ្លើង​ជាប់​គ្នា ឫ​ច្បាស់​កន្លែង​ណាមួយ​ក៏បាន​ជាមួយ​កាមេរ៉ា TOF ចាប់​ប្លង់​វី​ឌី​អូ​ពីរ​ប្លង់​ថត​នៅលើ​អេក្រង់​តែមួយ​ដំណាលគ្នា​អាច​ឲ្យ​អ្នកឃើញ​ប្លង់​បាន​ពី    ចំងាយ​និង​មើល​កៀក​។ អស់ទាស់​ហ្មង់​! P30 Pro ទំលាក់​កំពូល​ស្មា​ត​ហ្វូ​ន​ដទៃ ដោយ​ទទួលបាន​តំណែង​ជើងឯក​កំពូល ក្នុង​តារាង DxOMark ដោយ​ទទួលបាន ១១២ ពិន្ទុ លើ​ការ​ហ្សូ​ម​និង​ការថត​បែប Bokeh​។​
 
​កាន់តែ​រំជើបរំជួល និង​ភ្ញាក់ផ្អើល ក្រុមហ៊ុន​ក៏បាន​ប្រកាស​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​ថ្មី​ពីររូប​ជា​ផ្លូវការ គឺ​ម្ចាស់​បទ កា​ម៉ាប់ៗ​កំពូល​តារាចម្រៀង​ល្បី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​កម្ពុជា អ្នកនាង ឱក សុគន្ធ​កញ្ញា និង​កំពូល​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ គឺ​លោក នី​កូ ក្នុង​កម្មវិធី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី​។ ឯកអគ្គរដ្ឋទូត​ថ្មី​ទាំង​ពីររូប ពិតជា​សាក​សម​បំផុត​សម្រាប់ Huawei ដោយសារតែ​ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ និង​ជា​ម៉ាក​ដែលមាន​ទទួល​ការទុកចិត្ត​ខ្ពស់​ពី​អតិថិជន កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភពលោក ព្រមទាំង​មាន​បច្ចេកវិទ្យា​និង​ផលិតផល​ឈានមុខ​គេ​បង្អស់​។​


 
​លោក Henry Hsiao នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានលើកឡើង​ថា  យើង​តែងតែ​ផ្តោត​សំខាន់​លើ​ការបង្កើត​ថ្មី និង​បច្ចេកវិទ្យា​ឈានមុខ​គេ​បំផុត ចំពោះ​ផលិតផល​របស់​យើង ហើយ​ការសម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី​នេះ គឺជា​របកគំហើញ​ថ្មី​នៃ​ស៊ូ​ភើ​កាមេរ៉ា សមត្ថភាព​ខ្លាំង​អស្ចារ្យ លើសពី​កំពូល​ស្មា​ត​ហ្វូ​ន​ធម្មតា​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។ ខ្ញុំ​ពិតជា​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ ប្រទេស​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា និង លោក នី​កូ ក្លាយជា​សមាជិក​នៃ​ក្រុមគ្រួសារ​របស់​ក្រុមហ៊ុន Huawei នៅ​ប្រទេស​កម្ពុជា​! ស្វាគមន៍​អ្នក​ទាំងពីរ​ជា ឯកអគ្គរដ្ឋទូត​រប​ស់ Huawei​។​
 
​អ្នកនាង ឱក សុគន្ធ​កញ្ញា បានលើកឡើង​ក្នុង​វី​ឌី​អូ​របស់​កញ្ញា​ថា​«​នាង​ខ្ញុំ​ពិត​ជាមាន​កិត្តិយស និង​រំភើប​យ៉ាងខ្លាំង​ដែល​ក្លាយជា​សមាជិក​របស់​ក្រុមហ៊ុន Huawei ជា​ឯកអគ្គរដ្ឋទូត​។ ហ្សូ​ម​ដល់​ឋាន​ព្រះ​ច័ន្ទ ជាមួយ​កំពូល​ស្មា​ត​ហ្វូ​ន Huawei P30 សេ​រ៊ី​»​។​
 
​លោក នី​កូ​ក៏បាន​លើកឡើងថា “ នេះ​ជា​លើកដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត សម្រាប់​ម៉ាក​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​។ ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន Huawei ដោយសារ Huawei ជា​ម៉ាក​ដ៏​ល្បី​ដែលមាន​ការទទួលស្គាល់​ចំពោះ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​តែងតែមាន​បច្ចេកវិទ្យា​ថ្មីៗ ហើយ​ខ្ញុំ​ពិតជា​ស្រលាញ់​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី ខ្លាំងណាស់​ជាពិសេស​ស៊ូ​ភើ​កាមេរ៉ា​នេះ​តែម្តង​។​”


 
​ការរង់ចាំ​ត្រូវបាន​បញ្ចប់​។ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ពី​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​សម្រាប់ កំពូល​ស្មា​ត​ហ្វូ​ន P30 Pro មានតម្លៃ ៨៩៩​ដុល្លារ​ថែមទាំង​ទទួលបាន Wireless Charger និង​នាឡិកា​កាលី​ប​សុខភាព រីឯ​កំពូល​ស្មា​ត​ហ្វូ​ន P30 តម្លៃ​៦៩៩​ដុល្លារ​ថែម Body Fat Scale និង​នាឡិកា​កាលី​ប​សុខភាព ដោយ​អតិថិជន​អាច​ទទួលយក​កំពូល​ស្មា​ត​ហ្វូ​ន​នេះ​ពី​បណ្តា​ហាង​ដែល​បាន​កុម្ម៉ង​ទុក​ចាប់ពី​ថ្ងៃ ៥-៧ មេសា ២០១៩​។ មិនតែប៉ុណ្ណោះ សម្រាប់​មួយ​ម៉ូ​ដែល​ទៀត​ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងគំហុក កំពូល      ស្មា​ត​ហ្វូ​ន P30 Lite តម្លៃ​ត្រឹមតែ ៣៣៩​ដុល្លារ ថែម Bluetooth speaker និង ស៊ីម​ស្មា​ត​លេខ​ពិសេស គម្រោង​ស្មា​ត​ធំ​ហ្មង់ និង​ព្រមទាំង​មានឱកាស​ឈ្នះ​រថយន្ត Mazda 2 ផងដែរ​៕














 
 
 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com