ជាតិ
រោងចក្រ​ផលិត​ទឹកស្អាត​នៅ​កំពត ដែល​ជប៉ុន​ជួយ ២៦​លាន​ដុល្លារ​នឹងត្រូវ​សម្ពោធ​នៅ​ដើមខែ​មេសា​
31, Mar 2019 , 9:39 pm        
រូបភាព
ដោយ:
​កំពត​៖ ខេត្តកំពត​នឹង​សម្ពោធ​រោងចក្រ​ផលិត​ទឹកស្អាត​មួយទៀត​ជា​ផ្លូវការ នៅ​ថ្ងៃទី​២​ខែមេសា​ខាងមុខនេះ​។ មុន​មាន​គម្រោង​ថ្មី​នេះ ខេត្តកំពត​មាន​មាន​រោងចក្រ​ផលិត​ទឹកស្អាត​មួយ​ដែលជា​គម្រោង​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​



​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​នេះ ត្រូវបាន​ផ្ដល់ជំនួយ​ក​សាង​ដោយ​ជប៉ុន​ក្នុង​ទឹកប្រាក់ ២៦​លាន​ដុល្លារ​អាមេរិក ដែល​បានបញ្ចប់​ការសាងសង់​កាលពី​ខែសីហា​ឆ្នាំ​២០១៨​។ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​៧០០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។ បើ​បូក​នឹង​រោងចក្រ​ដែលមាន​ស្រាប់ សមត្ថភាព​ផ្គង់​ផ្គង់​ទឹក​របស់​រដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ​នឹង​ឡើងដល់ ១៣០០០​ម៉ែត្រ​គីប​។​
 
​បន្ទាប់ពី​គម្រោង​ថ្មី​នេះ​ដាក់​ដំណើរការ សព្វថ្ងៃ​រដ្ឋាករទឹក​ខេត្តកំពត​បាន​ផ្គត់ផ្គង់​ទឹក​ដល់​ពលរដ្ឋ​ចំនួន ៨៨០០​គ្រួសារ​ស្មើ ៦៨​ភាគរយ​នៃ ១៣១៣៥​គ្រួសារ​ក្នុង​តំបន់​សេវា​របស់​រដ្ឋាករទឹក ដែល​សំដៅ​ដល់​ក្រុង​កំពត និង​៦​ឃុំ​ក្នុងស្រុក​ទឹកឈូ​ជុំវិញ​ក្រុង​កំពត​។ បើតាម​លោក ទី គាន ប្រធាន​រដ្ឋាករទឹក​ស្វយ័ត​ខេត្តកំពត អង្គភាព​លោក​នឹង​ពង្រីក​ការផ្គត់ផ្គង់​ឲ្យ​ដល់​ចំនួន ៩០​ភាគរយ​ត្រឹម​ឆ្នាំ​២០២៣៕  



Tag:
 ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com