ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ល្អ​បំផុត​សម្រាប់​ការពារ​ស្បែក​ក្នុង​ខែ​ចែ​ត្រ​នេះ​
01, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខែ​ចែ​ត្រ​ឬ​រដូវក្តៅ​កំពុងតែ​កើតឡើង​ហើយ​ក្នុងស្រុក​យើង ហើយ​វា​ក៏​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ​ដែរ​។ ប៉ុន្តែ​ករណី​ដែល​អ្នក​ចំណាយពេល​យូរ​នៅ​ខាងក្រៅ​បែបនេះ វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ងាយ​នឹង​រលា​កបាន​។



មែនហើយ ករណីបែបនេះ អ្នក​ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ ប៉ុន្តែ​អ្នក​ក៏ត្រូវ​ពិចារណា​ទៅលើ​អាហារ​មួយចំនួន​ដែល​ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន​ដើម្បី​ថែរក្សា​ស្បែក​ក្នុង​ខែ​ចែ​ត្រ​នេះដែរ​ដូចជា​៖
 
​ការ៉ុត​
 
​បន្លែ​ពណ៌​ទឹកក្រូច​មួយ​នេះ​ច្រើនតែ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ល្អ​ចំពោះ​សុខភាព​ភ្នែក តែ​វា​ក៏​ជួយ​ដល់​សុខភាព​ស្បែក​បានដែរ​។ នេះ​ដោយសារតែ​វា​មាន​សារធាតុ Beta-carotene ដែល​អាច​បន្ថយ​ការខូចខាត​បណ្តាលមកពី​រ៉ាឌីកាល​សេរី​បាន​។ នៅពេល​ផ្សំគ្នា​ជាមួយ​វីតាមីន E ទៀត ស្បែក​អ្នកនឹង​ទទួលបាន​ការការពារ​គ្រប់គ្រាន់​ពី​ពន្លឺព្រះអាទិត្យ​ហើយ​។ 
 
​ផ្លែ​បឺ​រី​ពណ៌​ខៀវ​
 
​ផ្លែ​បឺ​រី​ប្រភេទ​នេះ​ថ្វីត្បិតតែ​មិនសូវមាន​ក្នុងស្រុក​យើង តែ​វា​មាន​ប្រយោជន៍​ក្នុងការ​ថែរក្សា​ស្បែក​ក្នុង​រដូវក្តៅ​ណាស់ ដោយសារតែ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​។ អង់​ទី​អុកស៊ីដ​ង់​នេះ​នឹង​ទប់ស្កាត់​រ៉ាឌីកាល​សេរី​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​ខូច​បាន​។ 
 
​ផ្លែ​អាល​ម៉ុ​ន​
 
​វីតាមីន E ក្នុង​ផ្លែ​អាល​ម៉ុ​ន​នឹង​ជួយ​ជួសជុល​ដល់​ស្បែក​ដែល​ខូចខាត និង​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​បាន​ទៀត​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​រវាង​អ្នក​មិនបាន​ញ៉ាំ​ផ្លែ​អាល​ម៉ុ​ន​ហើយ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ អ្នក​ដែល​ញ៉ាំ​មិនសូវ​ជាមាន​ការខូចខាត​ស្បែក​ឡើយ​។ 
 
​ផ្លែ​ឪឡឹក​
 
​ផ្លែ​ឪឡឹក​មាន​សារធាតុ Lycopene ដែល​អាចជួយ​បឺត​ស្រូវ​កាំរស្មី​យូ​វី A និង B របស់​ពន្លឺព្រះអាទិត្យ ប៉ុន្តែ​អ្នក​ត្រូវតែ​ចាប់ផ្តើម​ញ៉ាំ​ផ្លែឈើ​នេះ​ឲ្យ​បាន​ច្រើន​សិន​មុន​នឹងមាន​គម្រោង​ទៅ​ដើរលេង​នៅ​ឆ្នេរសមុទ្រ​។ ដូច្នេះហើយ​ទើប​ផ្លែ​ឪឡឹក​អាចជួយ​ស្បែក​អ្នក​បាន​គ្រប់គ្រាន់​។ 
 
​បន្លែ​ពណ៌​បៃតង​
 
​បើសិនជា​អ្នក​ចង់​ថែរក្សា​ស្បែក​ក្នុង​រដូវក្តៅ ចូរ​ចាប់ផ្តើម​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ដូចជា សាឡាត ឬ​ត្រកួន ជាដើម ដោយសារតែ​វា​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ Zeaxanthin ព្រមទាំង Lutein​។ ជីវជាតិ​ទាំងនេះ​អាច​បន្ថយ​ការលូតលាស់​កោសិកា​ដែល​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com