អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​លី​អូ ប្រគល់​ប្រាក់រង្វាន់​ដល់​គូ​ស្វាមីភរិយា​១០​គូ​ទៀត ដែល​ឈ្នះ​ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ​លី​អូ
01, Apr 2019 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
ស្រា​បៀ​លី​អូ បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន ១០​គូ ដែល​បានឈ្នះ​រង្វាន់ ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀ​លី​អូ នៅក្នុង​ការប្រគំ​តន្ត្រី «A1 Concert» របស់​ស្ថានីយទូរទស្សន៍ MYTV កាលពី​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ។​
 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២​គូ បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ 5,000​ដុល្លារ និង ៨​គូ ទៀត បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ 1,000 ដុល្លារ​។ ពួកគាត់​បានមកពី រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​ទាំង​ប្រទេស​។​


 
​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក ឈន វាសនា និង​លោកស្រី យ៉ូ​ង ឆេង មកពី​ខេត្ត ប៉ៃលិន ដែលជា​ម្ចាស់​រង្វាន់​ទឹកប្រាក់​សុទ្ធ 5,000 ដុល្លារ បានបញ្ជាក់​ដូច្នេះ​៖«​យើង ទាំងពីរ​នាក់ រំភើប​ភ្ញាក់ផ្អើល រក​អ្វី​មក​ប្រៀប​មិន​បានទេ ពេលដែល​ឮ​គេ​ប្រកាស​ឈ្មោះ អ្នកឈ្នះ​រង្វាន់​គឺជា​ខ្លួន នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង កាលពី​ថ្ងៃទី​២៤ ខែមីនា កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត​សម្រាប់​ពួកយើង​»​។​


 
​លោក អ៊ូ ស៊ីនួន អ្នកតំណាង​របស់​ក្រុមហ៊ុន ស្រា​បៀ​លី​អូ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា​៖«​ជា​រៀងរាល់ឆ្នាំ ស្រា​បៀ​លី​អូ តែងមាន​កម្មវិធី​ចំណង ដៃ​ដ៏​មានន័យ ជាមួយ​ស្រា​បៀ​លី​អូ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយក ចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ដែល​បានជ្រើសរើស​ស្រា​បៀ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ​។ យើង​ក៏​សង្ឃឹមថា​អតិថិជន នៅតែ​បន្ត​គាំទ្រ​ស្រា​បៀ​លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ កាន់​តែមាន​ភាពសប្បាយ​រីករាយ​»​។​




 
​នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី​២ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ ដ៏​មានន័យ​ឆ្នាំ ២០១៩​នេះ​។ សូម​ជាវ​ស្រា​បៀ​លី​អូ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​




 
​ស្រា​បៀ​លី​អូ ជា​ស្រា​បៀ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ​សូម​ជាវ​ស្រា​បៀ​លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់​លោកអ្នក ដើម្បី​ទទួលបាន​ចំណងដៃ​ដ៏​មានន័យ​ពី​ស្រា​បៀ​លី​អូ​។ ស្រា​បៀ​លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com