អត្ថបទពាណិជ្ជកម្ម
អស់ពី​កែវ សុ​បញ្ញា ដល់ ទេព បូ​ព្រឹក្ស ដែល​សន្យា​យក​ថវិកា​ទៅ​កសាង​ព្រះវិហារ និង​ជួយ​គន្ធបុប្ផា បើសិន​មានសំណាង​ឈ្នះ​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​
01, Apr 2019 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បន្ទាប់ពី កែវ សុ​បញ្ញា បង្ហោះ​សារ​ប្រាប់ថា​យកទៅជួយ​សាលា​ក្មេងៗ​ក្រីក្រ​ទាំងអស់ ស្រាប់តែ​សារ​មួយ​ផ្សេងទៀត​ពី កញ្ញា ទេព បូ​ព្រឹក្ស តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស ផុស​ដែរ​ថា «​បើសិនជា​ខ្ញុំ​ត្រូវ​រង្វាន់​នេះ​វិញ​ខ្ញុំ​នឹង​កសាង​ព្រះវិហារ​ដែល​លោកយាយ​ខ្ញុំ​កសាង​នោះ​បង្ហើយ​ឲ្យ​ហើយ នឹង មួយផ្នែក​ទៀត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​ប​ប្ផា និង ទិញ​ចិ​ញ្ជៀ​ន​ពេជ្រ​មួយ​ទុកជា​អនុស្សាវរីយ៍​»​។
 
​តាមរយៈ​ការ​ផុស​ផ្សេងៗ របស់​កញ្ញា ទេព បូ​ព្រឹក្ស កន្លង​មកលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង សកម្មភាព​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា សាងសង់​សាលារៀន ទិញ​សំភារៈ​សម្រាប់​កុមារ ក៏ត្រូវ​បាន​អ្នកគាំទ្រ​របស់​កញ្ញា និង យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​ចាត់ទុក​កញ្ញា​ថា​ជា​សិល្បការ​នី​ម្នាក់​ដែល​យកចិត្តទុកដាក់​ជួយ​ការងារ​សង្គម​ច្រើន​ផងដែរ​។​


 
​អ្នក​ទាំងពីរ គឺ​សុទ្ធតែជា​កំពូល​តារាចម្រៀង​ដែល​ទទួលបាន​គាំទ្រ​យ៉ាង​ពេញទំហឹង រាល់​ការសម្តែង​របស់​ពួកគេ​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ផ្សេងៗ​ជាពិសេស ត​ន្រី្ត​ស្រា​បៀ​កម្ពុជា Rock the Nation តែម្តង​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com