ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ធាត់ និង​រាង​ដូច​ផ្លែ​ប៉ោម មានការ​ប្រឈម​នឹង​ជំងឺ​ច្រើនណាស់​
03, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ធាត់​ជ្រុល​គឺជា​ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ មូលហេតុ​ដែល​នាំ​ឲ្យ​វា​ក្លាយទៅជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​គឺថា វា​អាច​បង្ក​ទៅជា​ជំងឺ​ច្រើន​។



ទាក់ទង​នឹង​ការ​ធាត់​ជ្រុល​នេះដែរ យើង​អាច​កំណត់​បាន​តាមរយៈ​ការគិត​តាម Body Mass Index (BMI)​។ បើសិនជា BMI ធំ​ជាង ៣០ គឺ​ធាត់​ជ្រុល ហើយ​បើ​ធំ​ជាង ៤០ គឺ​ធាត់​មាន​ជំងឺ​។

ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​នាពេល​បច្ចុប្បន្ននេះ​និយាយថា ត្រឹម BMI មួយ​មុខ​មិនអាច​កំណត់​បាន​អំពី​ផលវិបាក​របស់​អ្នក​ធាត់​ជ្រុល​បានឡើយ​។ អ្វីដែល​សំខាន់​នោះ​គឺថា ត្រូវតែមាន​ផ្សំគ្នា​នឹង​រូបរាង​របស់​បុគ្គល​នោះ​ទៀត ជាក់ស្តែង ជា​មនុស្ស​ធាត់​ជ្រុល​រាង​ជា​ផ្លែ​ប៉ោម ឬ​ផ្លែ​សារី តែម្តង​។ 
 
​មនុស្ស​ធាត់​រាង​ផ្លែ​ប៉ោម​ច្រើនតែ​ទំហំ​ចង្កេះ​ធំ​ជាង​ត្រគាក​។ មូលហេតុ​នោះ​គឺ​ការ​ធាត់​ដុះ​ក្បាលពោះ​ខ្លាំង នេះ​ដោយសារតែ​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​ក្នុង​ពោះ​មាន​ច្រើន​។ ដូច្នេះ​ការ​ប្រឈម​ជំងឺ​កាន់តែខ្លាំង​នឹង​កើតមាន​នៅពេល​បុរស​មាន​ទំហំ​ចង្កេះ​ចាប់ពី ៤០​ទៅ ១០២​សង់ទីម៉ែត្រ និង​ស្ត្រី​ចាប់ពី ៣៥ ទៅ​៨៨​សង់ទីម៉ែត្រ​។ 
 
​មនុស្ស​ប្រភេទ​នេះ​ច្រើន​តែមាន​ទំនាក់ទំនង​ផ្ទាល់​នឹង​ជំងឺ​ដូចជា​៖
 
•​ ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
•​ ​ជំងឺ​បេះដូង​
•​ ​ជំងឺ​ទាក់ទង​នឹង​ការរំលាយ​អាហារ​ផ្សេងៗ​ដូចជា លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម 
•​ ​ជំងឺ​លើស​សម្ពាធ​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com