ជាតិ
ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​៦​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ឆ្នាំមុន​
06, Apr 2019 , 9:29 am        
រូបភាព
​កម្ពុជា បាន​នាំចេញ​អង្ករ​១៧​ម៉ឺន​តោន ក្នុង​រយៈពេល​៣​ខែ​នៃ​ដើមឆ្នាំ​២០១៩​។ បើ​ធៀប​នឹង​រយៈពេល​៣​ខែ​នៃ​ដើមឆ្នាំ​២០១៨ គឺមាន​ការកើនឡើង​៦​ភាគរយ (​កើន​ប្រមាណ​១​ម៉ឺន​តោន​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញ​-​ចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ស្ដីអំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​។ 


 
​ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០១៩ កម្ពុជា បាន​នាំ​អង្ករ​ចេញ​១៧​ម៉ឺន​តោន ដែល​រយៈពេល​ពីរ​ខែ​ក្នុង​ខែកុម្ភៈ​និង​ខែមីនា មាន​ភាពកើនឡើង​ជាប់​គ្នា​ជាង​ឆ្នាំមុន​។ ក្នុង​ខែមីនា​ឆ្នាំ​២០១៩​នេះ មានការ​នាំចេញ​អង្ករ​ជាង​៥​ម៉ឺន​តោន ជា​ប្រភេទ​អង្ករ​ក្រអូប អង្ក​រស​គ្រាប់​វែង និង​អង្ករ​ចំហុយ​គ្រាប់​វែង​។ ការនាំចេញ​អង្ករ​ក្រអូប មាន​ជាង​៥​ម៉ឺន​តោន​, អង្ក​រស​គ្រប់​វែង​ជាង​៥​ពាន់​តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង​ជាង​៦០០​តោន​។ 
 
​ដោយឡែក​ការនាំចេញ​អង្ករ​រយៈពេល​៣​ខែ​ក្នុង​ដើមឆ្នាំ​២០១៨ បាន​ត្រឹម​១៦​ម៉ឺន​តោន​ប៉ុណ្ណោះ​។ ចំពោះ​ការនាំចេញ​អង្ករ​សរុប​ក្នុង​ឆ្នាំ​២០១៨ គឺមាន​៦២​ម៉ឺន​តោន​៕   
 

Tag:
 នាំចេញ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com