ជាតិ
សង្គមជាតិ
កំពូលតារាភាពយន្តកំប្លែងហុងកុង លោក Eric Tsang មកខ្មែរលើកទីពីរ
09, Apr 2019 , 1:40 pm        
រូបភាព
រូបពីអាជ្ញាធរជាតិអប្សារា
រូបពីអាជ្ញាធរជាតិអប្សារា
លោក Eric Tsang Chi-wai ដែលត្រូវបានគេចាត់ទុកថាជាតួសម្តែងបែបកំប្លែងដ៏ល្បីមួយរូបរបស់ហុងកុង ហើយប្រជាពលរដ្ឋខ្មែរទូទៅក៏បានស្គាល់ដែរនោះ បានមកដល់កម្ពុជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ដែលប្រចាំការនៅខេត្តសៀមរៀប រាយការណ៍ថា នៅព្រឹកថ្ងៃទី៩មេសានេះ លោក Eric បានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មក ក៏ទៅទស្សនានៅប្រាសាទតាព្រហ្ម។



គេ មិនទាន់ដឹងថា កំពូលតារាភាពយន្តកំប្លែងរូបនេះ នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃណាឡើយ។ ម្យ៉ាងទៀត ក្រៅពីទស្សនប្រាសាទនានារបស់ខ្មែរ គេក៏មិនទាន់ដឹងដែរថា លោក មានបំណងអ្វីផ្សេងទៀត សម្រាប់ដំណើរទស្សនកិច្ចមកកម្ពុជាលើកទីពីរនេះ។





លោក សុខ សង្វារ អគ្គនាយករងរបស់អាជ្ញាធរជាតិអប្សរា អះអាងថា លោក ក៏ពុំទាន់បានដឹងច្បាស់ទេ ពីវត្តមានរបស់តារាហុងកុងរូបនេះ នៅកម្ពុជា។

លោក Eric បានមកកម្ពុជាម្តងរួចហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ ដោយកាលនោះ លោក បានមកជាមួយតារាចិនម្នាក់ទៀត គឺលោក Natalis Chan។

សូមបញ្ជាក់ ថា លោក Jack Ma មហាសេដ្ឋីចិន ទើបនឹងមកកម្ពុជា​ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ៕

Tag:
 Eric Tsang
© រក្សាសិទ្ធិដោយ thmeythmey.com