ជាតិ
សង្គមជាតិ
ជិះរថយន្តក្រុងមិនអស់លុយ ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ រូបពីសាលារាជធានីភ្នំពេញ
× រដ្ឋ ចាប់ផ្តើមបញ្ចេញរថយន្តក្រុង១២០គ្រឿង តាមការគ្រោងទុក ដើម្បីឲ្យប្រជាពលរដ្ឋជិះដោយមិនយកលុយ ចាប់ពីថ្ងៃទី១២នេះ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
ការបញ្ចេញរថយន្តក្រុងទាំងនោះ គឺរដ្ឋាភិបាល មានបំណងជួយសម្រួលការធ្វើដំណើរនិងការកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ក៏អាចជិះរថភ្លើងដោយមិនបង់លុយផងដែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។
លើសពីនេះ ប្រមុខរដ្ឋាភិបាល បានស្នើឲ្យម្ចាស់រថយន្តឈ្នួល កុំដំឡើងថ្លៃ ហើយត្រូវបើកបរដោយប្រុងប្រយ័ត្ន។ ចំណែក ក្រសួងសាធារណការ បានអំពាវនាវកុំអ្នកបើកបរ ដឹកអ្នកដំណើរលើសចំនួននិងដាក់ទំនិញសំពីងសំពោង ដែលអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕ Tag:
រថយន្តក្រុង
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com