ជាតិ
សង្គមជាតិ
ហ្វាំ្រ​ង​ឡាន​មិន​ស៊ី បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង​២០​នាក់​នៅ​ខេត្ត​ព្រះសីហនុ
20, Apr 2019 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​២០​នាក់​ទៀត​រងរបួស​ធ្ងន់​-​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​ដោយសារ​រថយន្ត​មួយគ្រឿង​ចាប់​ហ្រាំ​ង​មិន​ស៊ី ហើយ​បាន​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ និង​បុក​បង្គោល​ភ្លើង កាលពី​ល្ងាច​ថ្ងៃទី​១៩​មេសា ឆ្នាំ​២០១៩​។ នេះ​បើ​យោង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​លោក  អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​ដោយ​ខ្លួនឯង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក SANGYON ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2Q-8694 បាន​ចុះ​ចំណោទ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​ចាប់​ហ្វ្រាំង​មិន​ស៊ី បាន​ជ្រុល​ទៅបុក​នឹង​របង​ផ្ទះ ព្រមទាំង​បង្គោល​ភ្លើង​។ អ្នកបើកបរ​ឈ្មោះ អិត វិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​ដឹក​អ្នកដំណើរ​២១​នាក់ (​ស្រី​៥​នាក់​) ជា​កម្មករសំណង់​ដែលមាន​ទីលំនៅ​ភូមិ​តា​សាល ឃុំ​ផ្ទះ​រ៉ុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ 
 
​លោក​បាន​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់  ឈ្មោះ ទូច សុផាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ ឯក ហេន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​។ រីឯ​អ្នករងរបួស​ធ្ងន់​មនុស្ស ៧​នាក់ និង​របួសស្រាល​១៣​នាក់​។ អ្នករងរបួស​ទាំងអស់ បាន​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្ត  និង​បញ្ជូនទៅ​សង្គ្រោះ​គ្លីនិក​មិត្តភាព​ឃ្លាំង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com