ជាតិ
អត្ថបទពាណិជ្ជកម្ម
ការវិវឌ្ឍ​ន៍​នៃ​អេក្រង់​ទូរ​សព្ទ​សម័យ​ទំនើប​ឈានដល់​ណា​ហើយ​?
21, Apr 2019 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
​តើនរ​ណាខ្លះ​ដែល​ធ្លាប់ប្រើ​ទូរ​សព្ទ​តាំងពី​អេក្រង់​ឆក រហូតដល់​អេក្រង់​លាត​ពេញ​? ហើយ​អ្វី​ទៅជា​ភាព​ខុសប្លែកគ្នា​នៃ​ការផ្លាស់ប្តូរ​របស់​អេក្រង់​ទូរ​សព្ទ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​? 
 
​ស្រប​ពេលដែល​បច្ចេកវិទ្យា​កាន់តែ Update យើង​ក៏​សង្កេតឃើញថា​ភាព​វិវឌ្ឍន៍​នៃ​អេក្រង់​ទូរ​សព្ទ​ក៏មាន​ភាព Update ជាមួយគ្នា​ដែរ​។ ជាការ​ពិតណាស់​មួយរយៈ​ពេល​ចុង​ក្រោយនេះ យើង​សង្កេតឃើញថា​ក្រុមហ៊ុន​ទូរ​សព្ទ​ជាច្រើន បាន​បញ្ចេញ​នូវ​ម៉ូ​ឌែ​ល​ថ្មីៗ និង ចុងក្រោយ​របស់​ពួកគេ​យ៉ាង​ស្រស់​សង្ហា និង ទាក់ទាញ​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន​លើសលប់​ដោយ​ផ្អែកលើ​ចំណុច​ពិសេស​របស់​ពួកគេ​ផ្សេងៗ​គ្នា​។ ក្នុងនោះដែរ ក៏មាន​ចំណុច​ពិសេស​មួយ​ដែល​បាន​ឆក់យក​បេះដូង​អតិថិជន​ជាច្រើន ដោយ​មិនអាច​ប្រកែក​បាន នោះ​គឺ​អេក្រង់​លាត​ពេញ​ពិតប្រាកដ​ជំនាន់​ចុងក្រោយ​របស់ OPPO F11 Pro ដែល​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន ដែល​បាន​រចនា​អេក្រង់​បែប​លាត​ពេញ​ទំហំ 6.53 inch ដែលមាន​កម្រិត​បង្ហាញ FHD+ ដែលមាន​កម្រិត​លាត​រហូតដល់​ទៅ 90.9% ដែល​វាស​ភាព​លាត​ជាង​ម៉ូ​ឌែ​ល​មុនៗ​។ 


 
​តើ​មាន​មូលហេតុ​អ្វីដែល​បណ្តាល ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ Update អេក្រង់​របស់ខ្លួន​យ៉ាង​ដូច្នេះ​? បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា F11 Pro មិន​ត្រឹមតែ​បាន​វិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ខាងក្នុង​ប៉ុណ្ណោះ​ទេ ចំពោះ​ការ​រចនា​អេក្រង់​វិញ គឺ​ប្លែក​ភ្នែក​តែម្តង​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​និយម​ចូលចិត្ត​អាន​ព័ត៌មាន​តាម​ទូរ​សព្ទ​ដៃ មើល​ឯកសារ​សំខាន់ៗ មើល​YouTube និង​សម្រាប់​អ្នក​និយម​លេង​ហ្គេម​អន​ឡាញ​វិញ មើល​កាន់តែ​ទូលាយ និង កាន់តែ​ត្រជាក់​ភ្នែក​។ មិន​ត្រឹមតែ​អេក្រង់​លាត​ពេញ​របស់ F11 Pro ប៉ុណ្ណោះ​ទេ​ដែល​បាន​ទាក់ទាញ​ទឹកចិត្ត​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ការ​រចនា​ជ្រុង​ទាំង​៣​របស់​វា (​ខាងមុខ ខាងលើ និង ខាងក្រោយ​) ក៏​មិនធម្មតា​ដែរ គឺ​ពេញចិត្ត​ស្តូក​តែម្តង​។ 


 
​ដូច្នេះ​នៅចាំ​អី​ទៀត​សាកល្បង​ប្រើប្រាស់​ទូរ​សព្ទ​លាត​ពេញ​ពិតប្រាកដ​ម្តង​មើល៍ ដើម្បី​ឲ្យ​ដឹងថា តើ​គុណភាព​របស់​វា High កម្រិតណា ត្រជាក់​ភ្នែក​ប៉ុណ្ណា    កុំ​ឲ្យ​ថា Admin ចេះតែ​អួត ព្រោះ Admin ក៏បាន​ជាវ​ទូរ​សព្ទ F11 Pro នេះ​មួយគ្រឿង ដើម្បី​ប្រើប្រាស់​ដែរ ហេ​ហេ​ហេ ៕        






 
​រូបភាព​ដោយ​៖ Malyneth Cozy 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com