ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តបាត់ដំបង៖ ចាប់បានជនសង្ស័យជាជនពិការលួចដាំកញ្ឆា៨០ដើម រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ អធិការនគរបាលស្រុកនៅខេត្តបាត់ដំបង លោក ផង់ សុភាព បានដឹកនាំកម្លាំងប៉ុស្តិ៍តាពូង និងប៉ុស្តិ៍តាម៉ឺន ចុះបង្ក្រាបបានកន្លែងដាំកញ្ឆាមួយកន្លែង នៅត្រង់ចំណុចភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល។ បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កន្លែងដាំកញ្ឆានោះជារបស់ជនសង្ស័យដែលជាជនពិការ។
តាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ វត្ថុតាងដែលចាប់បានរួមមាន ដើមកញ្ឆាស្រស់ចំនួន ៨០ដើម, បំពង់សំរាប់ជក់ចំនួន ០១, ជ្រុញចំនួន ០១ និងកាំបិតហាន់កញ្ឆាចំនួន០១។ រហូតមកដល់ពេលនេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចយកមកអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់មកផ្ទះវិញហើយ៕
Tag:
បាត់ដំបង
ជនពិការ
គ្រឿងញៀន
កញ្ឆា
© រក្សាសិទ្ធិដោយ thmeythmey.com