កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ ក្រុមប្រជែងជើងឯកបន្តឈ្នះរៀងៗខ្លួន ឯក្រុមប្រជែង Top 4 ចាញ់ដូចគ្នា
× Liverpool បានបន្តជ័យជមុះ្នរបស់ខ្លួនដើម្បីឡើងទៅឈរកំពូលតារាង Premier League ក្រោយយកឈ្នះ Cardiff City ២-០ ក្នុងការប្រកួតសប្តាហ៍ទី៣៥របស់ខ្លួន ដោយនាំមុខគូប្រជែង Manchester City ដែលលេងបាន៣៤ប្រកួតចំនួន២ពិន្ទុ។ Spurs, Arsenal, Man Utd ដែលត្រូវប្រជែងគ្នាយកតំបន់ Top4 សុទ្ធតែបរាជ័យរៀងខ្លួននាការប្រកួតសប្តាហ៍ទី៣៤។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Georginio Wijnaldum និង James Milner បានជួយក្រុមលោក Jurgen Klopp កើនដល់៨៨ពិន្ទុពីការប្រកួត៣៥លើក។ ហង្សក្រហមនាំមុខក្រុម Man City ចំនួន២ពិន្ទុ ប៉ុន្តែពួកគេក៏លើសការប្រកួត១លើកដែរ។
Liverpool ក្រៅពីត្រូវប្រជែងពានកំពូលអង់គ្លេសជាមួយមេឃខៀវរដូវកាលនេះពួកគេក៏មានភារកិច្ចធំដើម្បីដណ្តើមពាន Champions League ផងដែរ ដោយក្នុងនោះត្រូវប៉ះ Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែក Tottenham Hotspur, Arsenal និង Manchester United ដែលកំពុងប្រទាញប្រទង់គ្នាដើម្បីដណ្តើមចំណាត់ថ្នាក់ទី៣ និងទី៤ ទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះក្នុងជំនួបសប្តាហ៍ទី៣៤។
Spurs បានចាញ់ Man City ១-០ រីឯ បិសាចក្រហមត្រូវ Everton លត់ដល់ទៅ៤-០ ហើយ Arsenal ចាញ់ Crystal Palace ៤-៣។ Spurs ឈរនៅចំណាត់ថ្នាក់ទី៣ មាន៦៧ពិន្ទុ តាមពីក្រោយដោយ Arsenal មាន៦៦ពិន្ទុ ខណៈ Man Utd នៅចំណាត់ថ្នាក់ទី៦មាន៦៤ពិន្ទុ។ Chelsea ដែលឈរនៅលេខ៥ មាន៦៦ពិន្ទុ ត្រូវតទល់គ្នាជាមួយ Burnley ក្នុងជំនួបលើកទី៣៥របស់គេ នៅរាត្រីថ្ងៃទី២២ ខែមេសានេះ។
ចាប់ពីចំណាត់ថ្នាក់ទី៣ ដល់ទី៦ មានគម្លាតពិន្ទុតែ៣ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់៤ប្រកួតទៀត៕
Tag:
បាល់ទាត់
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com