ពីនេះ ពីនោះ
«សិក្សានុសិស្ស» និង«សិស្សានុសិស្ស» ជាពាក្យដែលពលរដ្ឋប្រើមិនទាន់ឯកភាពគ្នា
×
កុំសរសេរជា «សិក្សានុសិស្ស» នេះឲ្យសោះ ព្រោះវាមិនត្រឹមត្រូវឡើយ។ ពាក្យដែលច្បាស់លាស់ត្រឹមត្រូវទៅវិញនោះ គឺ «សិស្សានុសិស្ស»។ «សិស្សានុសិស្ស» ជាពាក្យបាលី ដែលសរសេរ សិស្ស បូកនឹង អនុ និងសិស្ស មានន័យថា សិស្ស និងសិស្សបន្ទាប់ គឺសិស្សនៃសិស្ស។ ពាក្យនេះអាចហៅម្យ៉ាងទៀតថា សានុសិស្ស ក៏បាន គឺមានន័យថា សិស្សតូច និងសិស្សធំ, សិស្សផ្ទាល់ និងចៅសិស្ស។ នេះបើយោងតាមវចនានុក្រមខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com