ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ហូប​តែ​បន្លែ​ក្បែរ​ផ្ទះ លោកតា បៀ​ន គ្លី​ម ជនជាតិ​គ្រឹ​ង​វ័យ​៨៧​ឆ្នាំ នៅមាន​កម្លាំង​មាំ​និង​ធ្វើការ​ធ្ងន់​បាន​
23, Apr 2019 , 7:25 pm        
រូបភាព
ដោយ: ថ្មីៗ
​រតនគិរី​៖ លោកតា បៀ​ន គ្លី​ម ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែលមាន​វ័យចាស់​ជាងគេ​នៅក្នុង​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ លោកតា​មាន​អាយុ​៨៧​ឆ្នាំ​ហើយ ប៉ុន្តែ លោកតា​នៅមាន​កម្លាំង អាចធ្វើ​កិច្ចការ​មួយចំនួន​នៅក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ​។ រស់នៅក្នុង​ជីវភាព​ជា​គ្រួសារ​កសិករ ពុំមាន​អាហារ​ឆ្ងាញ់ៗ​ទទួលទាន​ឡើយ ពេលខ្លះ គ្រួសារ​លោកតា​បេះ​តែ​បន្លែ​ធម្មជាតិ​នៅក្បែរ​ផ្ទះ​យកមក​ស្ល​ក៏មាន​។ ប៉ុន្តែ លោកតា​ពុំមាន​ជំងឺ​ប្រចាំកាយ​ឡើយ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​លោកតា​ជនជាតិដើម​ភាគតិច​គ្រឹ​ង វ័យ​៨៧​ឆ្នាំ បៀ​ន គ្លី​ម នៅមាន​កម្លាំង​មាំមួន​និង​ធ្វើ​ការងារ​ធ្ងន់ៗ​មួយចំនួន​បាន​។ ជាកស្តែង លោកតា គ្លី​ម អាច​លី​ឫស្សី​មួយ​បាច់​យកទៅ​ធ្វើ​របងចម្ការ​ដំណាំ​របស់គាត់ ដែលមាន​ចម្ងាយ​៤០០​ទៅ​៥០០​ម៉ែត្រ នៅក្នុង​ស្ថានភាព​ផ្លូវ​មិន​រាបស្មើ បាន​យ៉ា​¬​ងរ​លូន​ដោយមាន​ឈើច្រត់​មួយ​ជួយ​ទប់​ផង​។ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី នៅ​ខាងក្រោម​នេះ​៖




 ​

© រក្សាសិទ្ធិដោយ thmeythmey.com