អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងជីវិតជប៉ុន ដាយ អុីឈិ ឡាយហ្វ៍ បើកការិយាល័យកណ្តាលនៅភ្នំពេញ
× នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក បើកសម្ពោធការិយាល័យកណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០ភាគរយ របស់ក្រុមហ៊ុនដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (Dai-ichi Life Group) ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) មានប្រតិបត្តិការ ធានារ៉ាប់រងនៅក្នុងប្រទេសចំនួន៧ គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូណេស៊ី និងថៃ។ កម្ពុជាជាប្រទេសទី៨ ដែលក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group។
ដាយអុិឈិឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត របស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និងសហគមន៍ កម្ពុជា តាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និងសេវាកម្មដែលពាក់ព័ន្ធ។ ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com