កីឡាអន្តរជាតិ
អន្តរជាតិ
ចាប​លឿង Norwich លើក​ពាន​ក្របខណ្ឌ Championship
06, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
Norwich City បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ Championship ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ Aston Villa ២-១ នា​ថ្ងៃអាទិត្យ ទី​៥ ខែឧសភា ស្របពេល Sheffied United ដែលជា​គូប្រជែង​ដ៏​សំខាន់​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅ​ទឹកដី​របស់ Stoke City​។​



​ចាប​លឿង Norwich ទទួលបាន​ពិន្ទុសរុប​៩៤ ខណៈ Sheffied United មាន​៨៩​ពិន្ទុ ប៉ុន្តែ​ក្រុម​ទាំងពីរ​ត្រូវ​ដឹក​ដៃ​គ្នា​ឡើងទៅ​កាន់​ក្របខណ្ឌ Premier League នា​រដូវ​កាល​ក្រោយ រីឯ Leeds United, West Brom, Aston Villa និង Derby County ត្រូវ​ប្រកួត Playoff សម្រាប់​កៅអី​មួយទៀត​ទៅកាន់​ក្របខណ្ឌ​កំពូល​។​

Norwich, Sheffield United និង​ក្រុម​ដែល​ជាប់ Playoff មួយទៀត ត្រូវ​ជំនួស Cardiff City, Fulham និង Huddersfield Town ដែល​បាន​ធ្លាក់​ចេញពី Premier League​។ ស្របពេល​ជាមួយគ្នា Rotherham United, Bolton Wanderers និង Ipswich Town ត្រូវ​ធ្លាក់​ទៅលេង League One ខណៈ​ក្រុម Luton Town, Barnsley និង​ក្រុម​មួយទៀត នឹងត្រូវ​ឡើង​លេង​នៅ​ក្របខណ្ឌ​លំដាប់​ទី​ពីរ​វិញ​។​

​ខ្សែប្រយុទ្ធ​ហ្វាំ​ង​ឡង់ Teemu Pukki ដែល​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ របស់ Norwich លើ Aston Villa បានទទួល​ស្បែកជើង​មាស​ប្រចាំ Championship ដោយ​រកបាន​សរុប​២៩​គ្រាប់​ប្រចាំរ​ដួ​វ​កាល​៕



© រក្សាសិទ្ធិដោយ thmeythmey.com