ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិតទៅ​ការឈឺ​ចង្កេះ ឬ​ខ្នង​កើតឡើង​ដោយសារតែ​លើក​របស់​ខុស​ទំនង​ទេ​
09, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​បងប្អូន​ដែល​ធ្វើ​ការងារ​ច្រើន អាច​នឹង​តម្រូវ​ឲ្យ​លើក​របស់របរ​ច្រើន របស់​ទាំងនោះ​អាចជា កាបូប​ទៅ​រៀន កូនតូចៗ ឬ​របស់​ធ្ងន់ៗ​ផងដែរ​។ មិន​ខ្វល់​ថា​វា​ជា​របស់​អ្វី​ឡើយ តែ​ការលើក​របស់​ទាំងអស់​នេះ​ដោយ​ប្រុងប្រយ័ត្ន និង​មាន​ក្បួន​ត្រឹមត្រូវ​នឹង​ជួយ​ថែរក្សា​សុខភាព មិន​ឲ្យ​មាន​របួស នានា ជាពិសេស​ឈឺចង្កេះ​តែម្តង​បាន​។


 
​ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ខ្លះៗ​ដែល​ជួយ​ឲ្យ​ការលើក​ឥ​វ៉ាន់​របស់​អ្នក​កាន់​តែមាន​សុវត្ថិភាព​។​

​គិត​សិន​
 
​មុនពេល​អ្នក​លើក​រប​ស់របរ​ធ្ងន់ៗ យក​ល្អ​អ្នក​គួរតែ​រៀប​គម្រោង​ជាមុន​ថា តើ​គួរ​ធ្វើ​វា​ដោយ​របៀប​ណា​ទើប​កុំ​ឲ្យ​មាន​បញ្ហា​។ តើ​ត្រូវការ​ឧបករណ៍​ជំនួយ​ឬ​អត់​? គួរ​លើកដាក់​លើ​ខ្លួន​ត្រង់ណា​? ពិនិត្យមើល​ជុំវិញខ្លួន​ថា​តើ​អាច​ប៉ះពាល់ ឬ​រំខាន​ដល់​ការលើក​របស់​នោះ​ឬ​អត់​។​
 
​រក​ជំហរ​ហ្នឹង​នរ​មួយ​
 
​នៅពេល​លើក​របស់របរ​ដែល​ធ្ងន់ៗ យក​ល្អ​អ្នក​គួរតែ​ធ្វើ​ជំហរ​ជើង​ឲ្យ​បាន​ហ្នឹង​ល្អ ដោយ​ឈាន​ជើង​ទៅមុខ​មួយ​សិន​ដើម្បី​រក្សា​លំនឹង​។ ចូរ​ប្រាកដថា នៅពេល​អ្នក​លើក អ្នក​អាចធ្វើ​ចលនា​ប្រអប់​ជើងបាន​យ៉ាង​ងាយ​។ 
 
​ដៃ​កាន់​ឲ្យ​ជាប់​
 
​ចូរ​មើល​ផង​ថា អ្នក​កំពុងតែ​ប្រើ​ដៃ​កាន់​របស់​នោះ​ជាប់​ល្អ​ហើយ​ឬ​អត់​។ វា​នឹង​កាន់តែ​ល្អ​ថែមទៀត​បើសិនជា​អ្នក​លើក​របស់​នោះ​ដាក់​នៅ​អឹ​ប​នឹង​ដងខ្លួន​ដើម្បី​ផ្តល់​ជាការ​ទ្រទ្រង់​បន្ថែម​។ បើសិនជា​ដៃ​បែកញើស គួរតែ​ពាក់​ស្រោមដៃ​។ មិនត្រូវ​ផ្លាស់ប្តូរ​របៀប​ប្រើ​ដៃ​ចាប់​របស់​នោះឡើយ ជាពិសេស​ពេល​លើក​របស់​ពីលើ​ដៃ​តែម្តង​។ 
 
​ចៀសវាង​ការ​ឱន​លើក​
 
​អ្នក​គួរតែ​ចៀសវាង​ការ​ឱន ឬ​បត់​ឆ្អឹងខ្នង​ពេញ ព្រោះ​វា​អាច​ប្រឈម​នឹង​ការ​មាន​របួស​នៅពេល​លើក​របស់​ធ្ងន់ៗ​បាន​។ ប៉ុន្តែ​ការ​ឱន និង​បត់​ជង្គង់ និង​សន្លាក់​ត្រគៀក​តិចតួច​ពិតជា​មិន​អី​ទេ​។ 
 
​មិនត្រូវ​រមួលខ្លួន​
 
​មាន​មនុស្ស​មួយចំនួន​ងាយ​នឹង​រមួល​រាងកាយ​ពួកគេ​ណាស់​នៅពេល​លើក​របស់​ធ្ងន់ៗ ប៉ុន្តែ​រឿងនេះ​អាច​បណ្តាល​ឲ្យ​ឈឺ​បាន​។ បើសិនជា​អ្នក​ផ្លាស់ប្តូរ​ទិសដៅ ចូរ​ប្រើប្រាស់​ប្រអប់ជើង​បង្វិល​មុន​រាងកាយ​។ 
 
​យល់ដឹង​អំពី​ដែន​កំណត់​របស់​ខ្លួនឯង​
 
​មែនហើយ អ្នកត្រូវការ​លើក​រប​ស់​នោះ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​ត្រូវតែ​បង្ខំ​ខ្លួនឯង​លើក​វា​ដោយ​ខ្លួនឯង​មិនអាច​ធ្វើបាន​ផង​នោះ​។ ការយល់ដឹង​អំពី​ដែន​កំណត់​របស់ខ្លួន​អាចជួយ​អ្នក​ចៀស​ផុតពី​ការ​មាន​របួស និង​ដួល​បាន​។ 
 
​មិនត្រូវ​អៀនខ្មាស់​ក្នុងការ​ផ្លាស់ប្តូរ​របៀប​នៃ​ការ​កាន់​របស់​ឡើយ​។ 
 
​ចូរ​ប្រាកដថា ការប្រើ​ដៃ​កាន់​របស់​លើក​នោះ​គឺធ្វើឡើង​បាន​ត្រឹមត្រូវ​ល្អ ហើយ​រាងកាយ​ត្រង់​ធម្មតា​ហើយ​។ រឿងនេះ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើសិនជា​អ្នក​កាន់​មិន​បានល្អ ឬ​ត្រូវ​ទំនង​ទេ វា​អាច​នឹង​បង្ក​ជា​របួស​បាន​គ្រប់ពេល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com