ជាតិ
ក្រសួង​វប្បធម៌​ហៅផលិតកម្ម​សាន់​ដេ ហង្ស​មាស និង​ថោ​ន «ទៅ​អប់រំ» នៅថ្ងៃនេះ​
10, May 2019 , 9:01 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​ហៅ​ផលិតកម្ម​ធំ​ទាំងបី​មាន ផលិតកម្ម​សាន់​ដេ ហង្ស​មាស និង​ផលិតកម្ម​ថោ​ន ទៅ​ជួប ដើម្បី​អប់រំ​ណែនាំ​ករណី​ប្រើប្រាស់​បទ​ចម្រៀង​ដោយ​គ្មាន​ការអនុញ្ញាត​សុំ​សិទ្ធិ​ពី​ម្ចាស់​ដើម នៅ​ព្រឹក​ថ្ងៃទី​១០ ឧសភា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​។​

 
​លោក ស៊ឹម សត្តា បាន​ប្រាប់​សារព័ត៌មាន​ថា មូល​ហេតុដែល​ក្រសួង​ហៅ​ផលិតកម្ម​ទាំងបី​ទៅ​អប់រំ ដោយសារ​ផលិតកម្ម​ទាំងនេះ បាន​យក​បទ​ចម្រៀង​មួយចំនួន​ទៅធ្វើ​អាជីវកម្ម ដោយ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា និង​យកទៅ​កាឡៃ​ទំនុកច្រៀង​ដែល​ប៉ះពាល់​ដល់​ផ្លូវច្បាប់​។ លោក ស៊ឹម សត្តា មិនទាន់​អាច​បង្ហើប​ថា​ក្រសួង​នឹងដាក់​កម្រិត​អ្វី​ខ្លះទៅ​ផលិតកម្ម​ធំ​ទាំងបី​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ផ្ដល់ព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិញ​។​
 
​សូម​ស្ដាប់​សំឡេង​របស់លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ខាងក្រោម​នេះ​៖



 
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៨​មេសា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ធ្លាប់បាន​ហៅ​ផលិតកម្ម​សាន់​ដេ មក​អប់រំ​ណែនាំ និង​ចុះហត្ថលេខា បញ្ឈប់​រាល់​ករណី​កាឡៃ​បទ​ចម្រៀង​ដោយ​គ្មាន​ការអនុញ្ញាត តែ​សាន់​ដេ​បាន​លើក​ពេល​រហូតមកដល់​ថ្ងៃនេះ​៕

Tag:
 ក្រសួង​វប្បធម៌​
  ផលិតកម្ម​
  ចម្រៀង
  វប្បធម៌​
  សិល្បៈ​
  តន្ត្រី​
  សាន់​ដេ ហង់​មាស​
  ថោ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com