ពីនេះ ពីនោះ
«​ស្បែកជើង​» ឬ​«​ទ្រនាប់ជើង​» បើ​ហៅ​តាម​សំស្ក្រឹត​បាលី​ថា​«​បាទុក​»​ដែល​ខ្មែរ​កម្រ​ប្រើ​
19, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ស្បែកជើង​» ឬ​«​ទ្រនាប់ជើង​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​តែងតែ​ចំណាំ​ហៅ​ខុសៗ​គ្នា ដោយ​អ្នកខ្លះ​ហៅថា «​ស្បែកជើង​» ទៅហើយ​អ្នក​ខ្លះទៀត ហៅថា «​ទ្រនាប់ជើង​»​។ ពាក្យ​ទាំងនេះ​ក៏​ហៅ​ម្យ៉ាង​ទៀតថា «​បាទុក​» ដែល​ហៅ​តាម​សំស្ក្រឹត​បាលី ប៉ុន្តែ​ពាក្យ «​បាទុក​» កម្រ​មាន​អ្នក​ប្រើ​ណាស់​ទាំង​នៅក្នុង​សំណេរ និង​ក្នុងស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​។


 
​នៅក្នុង​វចនានុក្រម​ខ្មែរ​បាន​ពន្យល់ «​ស្បែកជើង​» ថា​ជា​ទ្រនាប់ជើង​ធ្វើ​ដោយ​ស្បែក​គោ ដែល​សម្លាប់​យក​ស្បែក​សត្វ​ធ្វើជា​ស្បែកជើង សម្រាប់​ពាក់​ឲ្យ​ស្រួល​ជើង​ដើរ ដែលមាន​ប្រភេទ​ជា​ស្បែកជើងផ្ទាត់ ឬ​ស្បែកជើងសង្រែក​។ 
 
​សម្តេច ជួន ណាត បានបញ្ជាក់​ទៀតថា «​ទ្រនាប់ជើង​» ឬ​«​បាទុក​»​ជា​ទ្រនាប់ជើង​ដែល​មិន​ធ្វើ​ពី​ស្បែក​សត្វ តែ​ធ្វើ​ពី​ឈើ ឬ​ស្មៅ ឬ​ធ្វើ​ពីអ្វី​ផ្សេង​។ ឧទាហរណ៍​៖ ស្បែកជើង​ឈើ​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com