ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈកម្មាធិការ​CPP ប្រារព្ធ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក​
20, May 2019 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ឧសភា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ប៉ា សុជាតិ​វង្ស បាន​ប្រារព្ធ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក​។ «​ទិវា​ជាតិ​នៃ​ការចងចាំ​» គឺជា​ការ​រំលឹក​ដល់​ទង្វើ​ឃោរឃៅ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​
 
​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​នៃ​ការចងចាំ​នេះ ក៏មាន​ការសម្តែង​នូវ​ឈុត​ឆាក​មួយចំនួន ដែល​បង្ហាញ​ពី​សកម្មភាព​ធ្វើទុក្ខបុកម្នេញ វាយដំ ធ្វើបាប​មក​ប្រជាពលរដ្ឋ នា​សម័យ ប៉ុល ពត នោះដែរ​។ ក្រោយ​ចប់​ការសម្ដែង នៃ​កម្មវិធី​មាន​ពិធីសូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ប្រមាណ ២០៧​អង្គ ដើម្បី​ឧទ្ទិស​កុសល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២​លាន​នាក់ ដែល​បាន​ស្លាប់​ក្នុង​របប​វាលពិឃាត​មួយ​នេះ​។​
 


២០ ឧសភា ត្រូវបាន​រដ្ឋាភិបាល ដាក់បញ្ចូល​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ជា​ផ្លូវការ ក្រោម​ឈ្មោះថា «​ទិវា​ជាតិ​នៃ​ការចងចាំ​»​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងមក ហើយក៏​ត្រូវជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ផងដែរ​។​
 


​ការកំណត់​យក​ថ្ងៃ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ជា​ថ្ងៃ​បុណ្យជាតិ​នេះ សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មករា ១៩៧៩៕
 





Tag:
 ប៉ា សុជាតិ​វង្ស
  CPP
  ទិវា​ជាតិ​នៃ​ការចងចាំ​
© រក្សាសិទ្ធិដោយ thmeythmey.com