ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក បូរ៉ា ច្នៃ​ឡាន​មួយគ្រឿង​ស្រដៀង​ឡាន​ម៉ាក​Rolls-Royce ជិះ​ពពាយនាយ​«​ម៉ាំ​ល្ហុង​»
20, May 2019 , 8:39 pm        
រូបភាព
​លោក ម៉ៅ បូរ៉ា ជា​អ្នកលក់​ម៉ាំ​ល្ហុង ដែល​គេ​ល្បីល្បាញ​ពេញ​រាជា​ធានី​ភ្នំពេញ ដោយសារ​របៀប​តុបតែង​ខ្លួន​ចម្លែកៗ និង​វោហារ​ដ៏​ប៉ិនប្រសប់​របស់គាត់​។ គេ​ក៏បាន​ឲ្យ​រហស្សនាម លោក​បូរ៉ា ថា​ជា​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​ទៀតផង​។ ទំនង​កាក់កប​នឹង​របរ​លក់​ម៉ាំ លោក​បាន​ទិញ​ឡាន​ដែល​គេ​ជិះ​សម្រាប់​វាយ​កូន​ហ្គោល ទៅ​កែច្នៃ​ស្រដៀង​នឹង​រថយន្ត​ម៉ាក Rolls-Royce ព្រោះ​លោក​យល់ថា វា​ទាក់ទាញ និង​អាច​លើករាសី​របស់ខ្លួន​ផង​។ ជាង​រៀងរាល់ថ្ងៃ លោក​បូរ៉ា ជិះ​Rolls-Royce កែច្នៃ​ពណ៌​លឿង​នេះ ពពាយនាយ​លក់​«​ម៉ាំ​ល្ហុង​»​។ សូមបញ្ជាក់ថា    រថយន្ដ Rolls-Royce មានតម្លៃ​ពី 330.000$ ទៅ 650.000$​។​

 
​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ម៉ៅ បូរ៉ា អ្នកលក់​ម៉ាំ​ល្ហុង​ដូចតទៅ​៖
 


 











© រក្សាសិទ្ធិដោយ thmeythmey.com