ពីនេះ ពីនោះ
«នង្គ័ល» ប្រើតាមវចនានុក្រុមខ្មែរ តែ«អង្គ័ល» ប្រើតាមបាលីក្លាយ
× ពីនេះពីនោះ()
ដោយ៖ ថ្មីៗ
ពាក្យ «នង្គ័ល» មិនមែនជាពាក្យដែលពិបាកនិយាយទេ តែបើគិតដល់ការសរសេរវិញ អាចនឹងមានអ្នកខ្លះប្រើមិនទាន់ជាច្បាស់លាស់ឡើយ។
«នង្គ័ល»សរសេរតាមបាលី នង្គល តែបើសរសេរតាមសំស្ក្រឹត លាង្គល ដែលមានន័យថា ប្រដាប់សម្រាប់ភ្ជួរផែនដី។ ម្យ៉ាងទៀតពាក្យនេះ ក៏មានខ្មែរយើងនិយមហៅថា អង្គ័ល ដែលជាសម្តីនិយាយក្លាយពីសំស្ក្រឹត ឬពីបាលី ដែលហៅថាបាលីក្លាយ ឬបាលីបំប្លែង ដូចគ្នាសម្តី ប្រាក្រឹតរបស់ប្រទេសឥណ្ឌាដែរ។ ចំណែកនៅស្រុកខ្លះទៀតហៅនង្គ័លថា ខុងម៉ូវ ពាក្យបណ្តៅហៅ តុកតុល៕
© រក្សាសិទ្ធិដោយ thmeythmey.com