ទីក្រុងហូជីមិញ, ថ្ងៃទី២២ ខែឧសភា៖ ដើម្បីអបអរ ដល់យុទ្ធនាការមួយឈ្មោះថា«ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មី នារដូវក្តៅរបស់អ្នក (Love Connection – Show your summer version)» ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីការលក់សំបុត្រយន្តហោះដ៏អស្ចារ្យដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក រហូតដល់រាប់លានសន្លឹក។ តម្លៃដ៏អស្ចារ្យនេះ រាប់បញ្ចូលទាំងការហោះហើរក្នុងស្រុក និងអន្តរជាតិ។
ដើម្បីបន្ថែមភាពរីករាយកាន់តែខ្លាំងក្នុងពេលធ្វើដំណើរ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយនេះ ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ ឲ្យចូលរួមលេងកម្សាន្ត ក្នុងព្យុហយាត្រានារដូវក្តៅរបស់ខ្លួនផងដែរ។ នៅក្នុងកម្មវិធីនេះ នឹងមានការផ្តល់ជូននូវកាដូជាច្រើន នៅលើយន្តហោះរបស់ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
ជាលើកទី១មិនធ្លាប់មានពីមុនមក តុក្កតានាំសំណាងឈ្មោះថា AMY របស់ Vietjet នឹងផ្តល់ឲ្យអ្នកដំណើរ នូវបទពិសោធន៍នៃការហោះហើរក្នុងរដូវក្តៅដ៏ពិសេសមួយ ក្នុងប្រទេសនានាទូទាំងអាស៊ី ក្នុងនោះរាប់បញ្ចូលទាំងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហុងកុង និងឥណ្ឌូណេស៊ី។ ការផ្តល់ជូននេះ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុត របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ រួមជាមួយនឹងសកម្មភាពកម្សាន្តជាបន្តបន្ទាប់ជាច្រើន ដែលមានតែនៅលើយន្តហោះរបស់ Vietjet។
ក្រុមហ៊ុន Vietjet ក៏នឹងស្នើឲ្យអ្នកដំណើរស្លៀកសម្លៀកបំពាក់ជាតួថ្លុក(Cosplay)ផងដែរ នៅពេលដែលធ្វើដំណើរនៅលើយន្តហោះ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានកាដូពិសេសមួយ។ Vietjet ក៏នឹងអញ្ជើញឲ្យអ្នកដំណើររបស់ខ្លួន ចូលរួមក្នុងកម្មវិធីព្យុហយាត្រាដ៏ពិសេសមួយ ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Da Nang នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ផងដែរ។
ដើម្បីទទួលបានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃ ០ ដុល្លារ អំឡុងពេលនៃយុទ្ធនាការ«ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក»នេះ អតិថិជនទាំងអស់ អាចរកជាវបាន ក្នុងកម្មវិធីប្រមូសិនប្រចាំថ្ងៃឈ្មោះថា«ម៉ោង១២ថ្ងៃត្រង់ វាដល់ពេលហើយសម្រាប់ Vietjet!» ។ ក្នុងប្រមូសិននេះ មានការផ្តល់ជូនសំបុត្រហោះហើរ តម្លៃចាប់ពី 0 ដុល្លារ រាប់លានសន្លឹក នៅលើគេហទំព័រ www.vietjetair.com។ សំបុត្រក្នុងប្រមូសិននេះ អាចរកជាវបានសម្រាប់ទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។ មិនថា លោកអ្នកទៅទីណាក៏ដោយ អ្នកដំណើរទាំងអស់ នឹងទទួលបានសកម្មភាពកម្សាន្តដ៏ពិសេស នៅលើយន្តហោះរបស់ Vietjet អំឡុងពេលនៃរដូវក្តៅនេះ។
ដើម្បីចាប់ផ្តើមកម្មវិធីជប់លៀងនារដូវក្តៅនេះ ក្រុមហ៊ុន Vietjet នឹងផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យ ចំនួន៨០០,០០០សន្លឹក បន្ថែមទៀត សម្រាប់ថ្ងៃមាសចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែឧសភា។ សំបុត្រក្នុងប្រមូសិននេះ នឹងដាក់លក់ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង២រៀល (GMT+7) សម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុកទាំងអស់ ក្នុង ប្រទេសវៀតណាម។ អំឡុងពេលនៃការធ្វើដំណើរសម្រាប់ប្រមូសិននេះ គឺចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
រាល់សំបុត្រក្នុងប្រមូសិនទាំងអស់ អាចរកជាវបាន តាមរយៈគេហទំព័រលក់សំបុត្រផ្លូវការ លើអនឡាញ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺ
www.vietjetair.com (លោកអ្នកក៏អាចចូលទៅកាន់
https://m.vietjetair.com តាមរយៈទូរស័ព្ទដៃផងដែរ) និងតាមរយៈ
https://www.facebook.com/vietjetglobal/ (ដោយគ្រាន់តែចុចទៅលើប្រអប់ «Booking»)។ ការទូទាត់ អាចធ្វើឡើងដោយងាយស្រួល ជាមួយនឹងកាតឥណទាន និងឥណពន្ធអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union៕
(*) មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ
(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកជាតិ
(អត្ថបទពាណិជ្ជកម្ម)