អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជី​ហ្គៀ LG BRANDSHOP បើកសម្ពោធ​សាខា​ថ្មី​មួយទៀត​នៅ​ក្រុង​តាខ្មៅ​
24, May 2019 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បានរៀបចំ​ពិធី​បើកសម្ពោធ​សាខា​ថ្មី​មួយទៀត គឺ​សាខា LG BRANDSHOP ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​២៣ ខែឧសភា ក្រោម​វត្តមាន​អ្នកស្រី ហ៊ុន កុស​នី អភិបាលរង​ខេត្តកណ្តាល  និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាង​២០០​នាក់​ទៀត​។​ទីតាំង​ថ្មី​នេះ មាន​អាសយដ្ឋាន ផ្ទះ​លេខ 5-6A ផ្លូវជាតិ​លេខ 21B ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។
 
​ហាង​ទំនើប LG BRANDSHOP  មាន​វត្ថ​មានមុខ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០១២  មក​។ ដោយសារតែ​មើលឃើញ​ពី​កំណើន​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ទន្ទឹមនឹង​ការរីកចម្រើន​ព្រមទាំង​សក្តានុពល​កំពុង​តែមាន​សន្ទុះ​នៅក្នុង​តំបន់​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ  ទើប​ក្រុមហ៊ុន  ជី​ហ្គៀ (G Gear) និង​ក្រុមហ៊ុន LG Electronics បានសម្រេច​ចិត្ត​បើក​បន្ថែម​នូវ​សាខា LG BRANDSHOP  ថ្មី​មួយទៀត នៅ​ក្រុង​តាខ្មៅ​។ ខា​សា​ថ្មី​នេះ បើក​ដំណើរការ ដើម្បី​ជួយ​សម្រួល​ដល់​អតិ​ថ​ជន​ឲ្យ​កាន់​តែមាន​ភាព​ងាយ​ស្រួយ ក្នុងការ​ស្វែងរក​ឧបករណ៍​អេឡិចត្រូនិក ប្រើប្រាស់​ប្រកបដោយ​គុណភាព​។​


​សូមបញ្ជាក់​ផងដែរ​ថា ហាង​ទំនើប LG BRANDSHOP  មាន​សាខា​សរុប​ចំនួន 9 សាខា​ទូទាំងប្រទេស​កម្ពុជា ដូចជា​រាជធានី​ភ្នំពេញ  មាន ៤​សាខា  និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា សាខា​ខេត្តកំពង់ចាម សាខា​ខេត្តសៀមរាប សាខា​ខេត្តបាត់ដំបង សាខា​ក្រុងព្រះសីហនុ​។ ចំណែក​សាខា​ថ្មី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​នេះ ជា​សាខា​ទី​៩ របស់​ហាង​ទំនើប LG BRANDSHOP​។ 
LG BRANDSHOP ក្រុង​តាខ្មៅ គឺមាន​ការដាក់​បង្ហាញ និង​លក់​នូវ​រាល់​ឧបករណ៍​អេឡិចត្រូនិក​របស់ LG ទាំងអស់ ដែលមាន​ដូចជា​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក  ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ឧបករណ៍​បំពង​សំឡេង និង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​ទំនើបៗ និង​ម៉ូ​ឌែ​ល​ថ្មីៗ ចុងក្រោយ​គេ​បង្អស់​របស់ LG ។ 


 
​លោក Sung Suk Kim  អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា ចក្ខុវិស័យ​របស់ LG អេឡិចត្រូនិក​គឺ ការបង្កើត​ជីវិត​កាន់តែ​ប្រសើរ ជាមួយ​អតិថិជន​របស់ខ្លួន​។ លោក Sung Suk Kim  បញ្ជាក់ថា​៖«​វា​ជា​សារ​ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​ក្រុមហ៊ុន LG បានចាប់ផ្តើម​ផ្ដល់ជូន​វា ជាមួយ​អតិថិជន​រួចមកហើយ​។ ដូច្នេះ​ទីតាំង​ថ្មី​នេះ គឺជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​អតិថិជន​របស់​យើង ក្នុងការ​ទទួលយក​ផលិតផល LG និង​សម្រេចចិត្ត​យ៉ាង​ងាយស្រួល​។ លើសពីនេះ​ទៀត​ខ្ញុំ សូម​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​ទាំងអស់គ្នា សម្រាប់​ការគាំទ្រ ព្រមទាំង​ផ្តល់នូវ​ទំនុកចិត្ត ចំពោះ​ផលិតផល​ម៉ាក LG នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​យើង ពង្រីក​បណ្តាញ​កាន់តែច្រើន ដូចជា​បណ្តា​ហាង​លក់រាយ និង​ហាង LG Brandshops នៅ​ទូទាំងប្រទេស​»​។ 
 
​លោក សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​មានប្រសាសន៍​ដែរ​ថា LG BRANDSHOP បាន​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ផ្ដល់នូវ​បទពិសោធន៍​ថ្មីៗ​នៃ​ការលក់​ផលិតផល LG ប​ង្ដើ​ត​នូវ​បណ្ដាញ​សេវាកម្ម សម្រាប់​អតិថិជន​ដ៏​ល្អ និង​ជា​កន្លែង​សម្រាប់​ស្វែងយល់ ពី​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​បំផុត ដូច​បណ្ដា​ប្រទេស​នានា នៅលើ​ពិភពលោក​។



លោក សុខ ពិសិដ្ឋ បន្តទៀតថា LG BRANDSHOP នឹង​នៅតែ​បន្ដ​តួនាទី និង​បេសកម្ម​របស់ខ្លួន ដើម្បី​កសាង​ទំនុកចិត្ត និង​ផ្ដល់នូវ​ផលិតផល​ដែលមាន​ការធានា​ត្រឹមត្រូវ​ជូន​អតិថិជន ដោយ​ផ្ដោត​សំខាន់​លើ​គោលការណ៍​៣ ចំណុច​៖ 
 
- ទំនិញ​មានគុណ​ភាព​
- សេវាកម្ម ល្អ​
- តម្លៃ​សមរម្យ​
 
​ក្នុងឱកាស​បើកសម្ពោធ​សាខា​ថ្មី នៅ​ក្រុង​តាខ្មៅ​នេះដែរ   LG BRANDSHOP  មានកម្ម​វិធី​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស រហូតដល់​ទៅ ២០% ការ​ថែម​ជូន​កាដូ​ភ្លាមៗ​ជាច្រើន​ដោយ​ឥត​កំណត់​យ៉ាង​សន្ធឹកសន្ធាប់ ដូចជា គ្រឿងសម្អាង​ពី​ប្រទេស​កូរ៉េ​មួយឈុត​, ដប​ទឹក LG ដ៏​ស្រស់ស្អាត​, អាវយឺត និង​មួក LG   ជាដើម ព្រមទាំង​មានកម្ម​វិធី​លេង​កម្ស​ន្ដ​ជាច្រើន​ផ្សេងទៀត​។

កម្មវិធី​ពិសេស​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៣ ដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ LG BRANDSHOP ផ្ទះ​លេខ 5-6A ផ្លូវជាតិ​លេខ 21B ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ 
​ព័ត៌មាន​បន្ថែ ម​សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ 016 882 129៕ 




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com