ជាតិ
ម្ចាស់ពានរង្វាន់«ត្នោតមាស»ពី តិចណូ ផលិតអាហារពីផ្លែម្នាស់ ស្វែងរកអ្នកវិនិយោគ
× ភ្នំពេញ៖ និស្សិតឆ្នាំទី៣ ផ្នែកគីមី-ចំណីអាហារ មកពីវិទ្យាស្ថាន តិចណូ (វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា) ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់«ត្នោត មាស»ដែលបង្កើតឡើងដោយមូលនិធិ គីណាល់ (ក្រុមហ៊ុន PPM) កាលពីថ្ងៃសៅរ៍ទី២៥ខែឧសភាឆ្នាំ២០១៩កន្លងមក។ ក្រុមនិស្សិតជ័យលាភីលេខ១ ដែលមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានស្រាវជ្រាវលើប្រធានបទ៖ «ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់»។ ដោយឡែក ក្រុមជ័យលាភីលេខ២ បានស្រាវជ្រាវពី៖«ការផលិតប្រហិតបន្លែ» និងក្រុម ជ័យលាភី លេខ៣ ដែលមកពីសាលាជាតិកសិកម្មខេត្តកំពង់ចាម បានស្រាវជ្រាវពី ៖«អត្ថ ប្រយោជន៍ ដែលបានមកពីការកែច្នៃសាច់ដូង»។ តើក្រុមលេខ១ច្នៃផលិតផលអ្វីខ្លះចេញពីផ្លែម្នាស់?
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីជាវីដេអូ រវាងអ្នកសារព័ត៌មាន Thmeythmey (ថ្មីៗ), លោក គី សុខលីម និងក្រុមម្ចាស់ជ័យលាភីលេខ១ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com