រថយន្ត
អត្ថបទពាណិជ្ជកម្ម
Mercedes-Benz GLC’s DYNAMIC SELECT ជា​ប្រព័ន្ធ​បូម​រថយន្ត​GLC ដែល​ជួយ​ឲ្យ​ការបើកបរ​កាន់តែ​មាន​ផាសុកភាព និង​សន្សំសំចៃ​
27, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ Mercedes-Benz GLC’s DYNAMIC SELECT ជា​ប្រព័ន្ធ​បូម​រថយន្ត GLC ដែលមាន​ដល់​ទៅ ៥ ប្រភេទ​ខុសគ្នា សម្រាប់​ជំនួយ​ដល់​ការបើកបរ នៅលើ​ដងផ្លូវ​ទៅ​តម្រូវការ​។ លោក ជី សេដ្ឋធន អ្នក​ប្រឹក្សា​ផ្នែក​លក់ នៅ​ក្រុមហ៊ុន ស្តារ អូ​តូ សូម​ជម្រាបជូន​ដល់​អតិថិជន​អំពី​ប្រព័ន្ធ​បូម​របស់​រថយន្ត Mercedes-Benz GLC ដូចខាងក្រោម​៖
 
​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ អេកូ (ECO) កម្មវិធី​បើកបរ​អេកូ​ផ្លាស់ប្តូរ​ការផ្តោត​របស់​រថយន្ត​ដើម្បី​សន្សំសំចៃ​សាំង​។ វា​ចាប់ផ្តើម​មុខងារ Start/Stop ដើម្បី​ពន្លត់​ម៉ាស៊ីន នៅពេល​រថយន្ត​ឈប់​ភ្លើងស្តុប​។ មុខងារ​មួយ​នេះ ក៏មាន​ទួ​នាទី​ផ្តាច់​អំ​ប្រ៊ី​យា នៅពេល​អ្នក​ដក​ជើង​ចេញពី​ហ្គែ​រ ក្នុងកំឡុងពេល​រថយន្ត​កំពុងធ្វើដំណើរ​ទៅមុខ ដើម្បី​ជៀសវាង​ការប្រើ​សាំង​ច្រើន​។ ជារួម​ប្រព័ន្ធ​បូម​ប្រភេទ ECO សំដៅ​ដល់​ការបើកបរ​ប្រកបដោយ​ភាព​សន្សំសំចៃ ស៊ីប្រេង​តិច​និង​គ្មាន​ការបញ្ចេញ​ឧស្ម័ន​ពុល​ដល់​បរិយាកាស​។​
 
​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ ខម​ហ្វ​ត (COMFORT) ការផ្លាស់ប្តូរ​តិចតួច​នៃ​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ​អេកូ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ម៉ាស៊ីន ប៉ុន្តែ​វា​ក៏​ជួយ​បន្ធូរ​ទៅលើ​ប្រព័ន្ធ​ទ្រ (​បូម​) របស់​ប្រអប់លេខ ដើម្បី​ធ្វើឱ្យ​ការបើកបរ​កាន់តែ​មាន​ភាព​ស្រទន់ និង​ធូរស្រាល​។ ជារួម ប្រព័ន្ធ​បូម​ប្រភេទ COMFORT សំដៅ​ដល់​ការបើកបរ​ប្រចាំថ្ងៃ ទោះ​ផ្លូវ​ជិត ឬ​ឆ្ងាយ ជួយ​ដល់​អ្នកបើកបរ​ឲ្យ​មាន​ផាសុកភាព មិន​នឿយហត់​ក្នុងការ​បើកបរ មិន​រលាក់ មិន​ឃ្លេងឃ្លោង និង​មិន​កញ្ឆក់ ឬ​បុក​លេខ ដែល​ធ្វើអោយ​អ្នកជិះ​ជាមួយ មាន​អាការ​ធុញថប់ ឬ​ពុល​ឡាន​ជាដើម​។​


 
​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ ស្ព​ត (SPORT) លក្ខណៈពិសេស​បែប​ស្ព័​រ ដែល​បញ្ឈប់​មុខងារ​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ​អេកូ​ទាំងអស់​។ ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ ដែល​បូម​របស់​រថយន្ត​ត្រូវបាន​រឹតបន្តឹង និង​ការប្តូរ​លេខ​របស់​រថ​យន្ត មាន​ល្បឿន​លឿន​ជាង​មុន ហើយ​ចង្កូត​នឹង​ផ្តល់ជំនួយ​ដើម្បី​ផ្តល់ឱ្យ​អ្នក នូវ​ការគ្រប់គ្រង​រថយន្ត ដ៏​ល្អប្រសើរ​ជាង​មុន ទៅលើ​ការបើកបរ​នៅលើ​ផ្លូវ​សម្រាប់​ការបើកបរ​ក្នុង​ល្បឿន​លឿន​របស់​អ្នក​។ ជារួម​ប្រព័ន្ធ​បូម​ប្រភេទ SPORT សំដៅ​ដល់​ការបើកបរ​ដែល​ចូលចិត្ត​កម្លាំង​រថយន្ត​ស្ទុះ​ខ្លាំង សំឡេង​ស៊ី​ម៉ាំង​ឮ​ពីរោះ មាន​ភាពជឿជាក់​នៅលើ​ដងផ្លូវ សម្រេច​ដល់​ទិសដៅ​ឆាប់ ជាង​ការរំពឹងទុក​។​
 
​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ ស្ព​ត​ភ្លើ​ស (SPORT+) អ្នក​អាច​និយាយបានថា​កម្មវិធី​នេះ គឺ​ច្រើនពេក សម្រាប់​ប្រភេទ​រថយន្ត​មួយ​នេះ​។ ទាល់តែ​អ្នក​កាន់​ដៃចង្កូត ហើយ​ចាប់ផ្តើម​បើកបរ​ទើប​ដឹងថា​«​វ៉ា​វ អស្ចារ្យ​មែន​»​។ រថយន្ត នឹង​ផ្តល់ឱ្យ​អ្នក​នូវ​អ្វី​គ្រប់យ៉ាង​ដែល​វា​មាន​។ ការឆ្លើយតប​របស់​ឈ្នាន់​ហ្គែ​រ​ភ្លាមៗ ធ្វើ​ឲ្យ​បំពង់​ស៊ី​មាំ​ង​បើកចំហ និង​បូម​រឹង​ធ្វើ​ឲ្យ​រថយន្ត​នេះ ក្លាយជា​ប្រភេទ​រថយន្ត​ប្រណាំង ដើម្បី​ត្រៀមខ្លួន​ជាស្រេច សម្រាប់​វ៉ា​ឬ​ជែង​លឿន​ភ្លាមៗ​។ ជារួម​ប្រព័ន្ធ​បូម​ប្រភេទ SPORT+ សំដៅ​ដល់​ការបើកបរ ជា​លក្ខណៈពិសេស​ជាងគេ​បំផុត ជា​ទម្រង់​បើកបរ​បែប​ប្រណាំង អាច​បញ្ចេញ​សម្លេង​បំពង់​ស៊ី​ម៉ាំង​លាន់ឮ​ខ្លាំង និង​ធ្វើជា​ជើងឯក​នៅលើ​ដងផ្លូវ​ប្រកបដោយ​មោទនភាព​ដែល​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​អ្នក​ដ​ទែ​។​


 
​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ បែប​បុគ្គល (INDIVIDUAL) អ្នក​អាច​ប្តូរ​បាន​គ្រប់លក្ខណៈ​បើកបរ​របស់​រថយន្ត​ដាច់ដោយឡែក ដោយ​អ្នកបើកបរ​អាច​ជ្រើសរើស​លក្ខណៈ​ដែល​អ្នក​ចូលចិត្ត ពី​របៀប​នីមួយៗ ដោយ​លើកលែងតែ​ស្ព​ត​ភ្លើ​ស​។ ប្រសិនបើ​អ្នក​ចង់បាន​ជម្រើស​ប្រព័ន្ធ​បូម​ប្រភេទ​ស្ព​ត​ភ្លើ​ស អ្នក​ត្រូវ​ប្តូរ​ជម្រើស​ប្រព័ន្ធ​បូម​របស់​រថយន្ត​ទាំងអស់ ឲ្យ​វា​ផ្តល់នៅ​ថាមពល​អតិបរមា​។ ជម្រើស​នេះ មាន​ប្រយោជន៍​ដែល​ធ្វើឱ្យ​បទពិសោធ​បើកបរ ពិតជា​របស់​អ្នក​ផ្ទាល់​។ ជារួម ប្រព័ន្ធ​បូម​ប្រភេទ INDIVIDUAL សំដៅ​ដល់​ការបើកបរ​ជា​ទម្រង់​ចម្រុះ ចង់​យឺត បាន​យឺត ចង់​បើក​លឿន បាន​លឿន ចង់​បើក​ជែង គឺ​ជែង​ដាច់ ចង់​ប្រណាំង គឺ​ប្រណាំង​ក៏បាន គឺអាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​។​
 
​រាល់​ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង លោក ជី សេដ្ឋធន តាមរយៈ​លេខ 089 575 942 ឬ​ទាំ​នាក់​ទំនង​មក​ផ្នែក​លក់​ដោយផ្ទាល់​ក៏បាន​តាមរយៈ 017231488 ឬ 023 231 488៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com