អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Samsung Galaxy A2 Core តូច​តែ​ខ្លឹម បានបង្ហាញ​ខ្លួន និង​ដាក់លក់​នៅ​កម្ពុជា​ហើយ​
27, May 2019 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩៖ ពិតជា​អស្ចារ្យ​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​មែន ទោះបីជា​ក្រុមហ៊ុន សាម​សុង សម្រុក​បញ្ចេញ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​យ៉ាងណាក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែ​មិន​ភ្លេច​អាវុធ​ធុន​កណ្តាល និង​ធុន​តូច​របស់ខ្លួន​ដែរ​។ ក្រុមហ៊ុន សាម​សុង នៅតែ​ព្យាយាម​ធ្វើយ៉ាងណាផ្តល់ជូន​នូវ​ជម្រើស​ដ៏​សម្បូរបែប ជូន​ដល់​អតិថិជន​របស់ខ្លួន​ទាំងអស់​។ ដូច្នេះហើយ នៅថ្ងៃនេះ​ក្រុមហ៊ុន បានដាក់​លក់​នូវ​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​ទាន់សម័យ និង​គួរឱ្យ​ទាក់ទាញ​មួយ​ម៉ូ​ឌែ​ល​ទៀត​ដែលមាន​ឈ្មោះថា Samsung Galaxy A2 Core​។
 
​គួរ​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ធន់​តូច​មួយ​នេះ នឹងដាក់​លក់​ជូន​អតិថិជន​ទាំងអស់​នៅ​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ 95 ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​ស្មា​ត​ហ្វូ​ន ដែលមាន​តម្លៃ​ខ្ទង់​ប៉ុណ្ណេះ តែបើ​និយាយ​ពី​សមត្ថភាព និង​ចំណុច​ពិសេស​វិញ គឺ​ពិតជា​មិនធម្មតា​នោះទេ​។ ចង់ដឹងថា តើ Samsung Galaxy A2 Core ឡូយ​យ៉ាងណា​នោះ សូម​មើល​លក្ខណៈសម្បត្តិ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖ 
 
- ទំហំ​អេក្រង់​៖        5 អ៊ី​ញ 
- កម្រិត​បង្ហាញ​រូបភាព​៖    qHD TFT
- ប្រព័ន្ធ​ប្រតិបត្តិការ​៖    Android Joshua (Octa 1.6 GHz)
- កាមេរ៉ា​មុខ និង​ក្រោយ​៖  5MP (F2.2)
- អង្គ​ចងចាំ (​រ៉េ​ម​)៖    1GB
- អង្គ​ផ្ទុក (​រ៉ូម​)៖    8GB 
- រូបរាង​៖      ស្រោប​ដោយ​ប្លា​ស្ទិ​ករ​លោង​
- ថាមពល​៖      2,600 mAh
- ជម្រើស 3 ពណ៌​៖    ពណ៌​ក្រហម ពណ៌​ខៀវ និង​ពណ៌​ខ្មៅ​


 
​តែ​ចំណុចខ្លាំង​មួយទៀត ដែល​ធ្វើឱ្យ Samsung Galaxy A2 Core អាច​ទាក់ចិត្ត​អតិថិជន​បាន​នោះ​គឺ​អ្នកប្រើប្រាស់ អាច​ចូលទៅ​កាន់ Android Go App Services បាន​យ៉ាង​ងាយស្រួល ដោយ​គ្មាន​ការកំណត់ ឬ​ដាក់​លក្ខខណ្ឌ​អ្វី​ឡើយ​។ ជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺ​ត្រូវបាន​ដំ​ឡើងមក​រួចជាស្រេច​តែម្តង ដើម្បី​ជួយ​សន្សំសំចៃ ការប្រើប្រាស់​អង្គ​ផ្ទុក និង​អង្គ​ចងចាំ​។ ប្រសិនបើ​លោកអ្នក​ចង់បាន​ស្មា​ត​ហ្វូ​ន ដែលមាន​តម្លៃ​ត្រឹមតែ​ប៉ុណ្ណេះ បើ​ធៀប​នឹង​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​ដទៃទៀត ខ្ញុំ​សូម​ណែ​នាំឱ្យ​ជ្រើសរើស Samsung Galaxy A2 Core! បាន​ទាំង​ប្រេន បាន​ទាំង​គុណភាព​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com