ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មាន​កែវ​ផឹកទឹក​អ្វីខ្លះ​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺមហារីក​?
28, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ផឹកទឹក​ច្រើន​គឺ​ល្អ​ចំពោះ​សុខភាព​ណាស់ ប៉ុន្តែ​បើ​អ្នក​ជ្រើសរើស​កែវ​ដែល​ខុស នោះ​សុខភាព​អ្នកនឹង​អាច​បំផ្លាញ​ដោយ​ងាយ ព្រោះ​មាន​កែវ​មួយចំនួន បើ​អ្នក​ប្រើ​យូរ វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​កើត​មហារីក​ដោយ​មិនដឹង​ខ្លួន ដូចនេះ​តើ​មាន​កែវ​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ប្រើ​នោះ​?

 
​កែវ​ក្រដាស​
 
​កែវ​ក្រដាស​មើលទៅ​មាន​អនាម័យ ងាយស្រួល​ប្រើ និង​ងាយស្រួល​យកតាម​ខ្លួន​នៅពេលដែល​អ្នកចេញ​ដំណើ​រ​ទៅគ្រប់​ទីកន្លែង ប៉ុន្តែ​តើ​អ្នកមាន​ធ្លាប់​សង្កេតឃើញ​ទេ​ថា វា​មាន​លក្ខណៈ​ស​ណាស់ ហើយ​លក្ខណៈ​ស​នេះឯង​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺមហារីក​បាន ព្រោះ​វា​ដាក់​សារធាតុ​ម្យ៉ាង​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់​នៅពេលដែល​អ្នក​ប្រើ​ច្រើន​។​
 
​កែវ​ជ័រ​
 
​អ្នក​មិនត្រូវ​ប្រើ​កែវ​ជ័រ​ដើម្បី​ផឹកទឹក​ទេ ព្រោះ​នៅក្នុង​កែវ​ជ័រ​មាន​សារធាតុពុល​ម្យ៉ាង​នៅពេលដែល​អ្នក​ដាក់​ទឹក​ក្តៅ ឬ​ទឹក​ធម្មតា​ចូល សារធាតុ​នោះ​នឹង​ជ្រាបចូល​ទៅក្នុង​ទឹក នោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់​នៅពេលដែល​អ្នក​ប្រើ​យូរ ម្យ៉ាងទៀត​នៅពេលដែល​អ្នក​ប្រើ​យូរ វា​នឹងមាន​ក​ម្អែ​រដែ​លលា​ង​មិន​ចេញ នោះ​យូរ​ទៅ​វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​បាន​។​
 
​កែវ​ដែលមាន​ព៌​ណ​ចំរុះ​
 
​កែវ​ដែលមាន​ព៌​ណ​គ្រប់​ប្រភេទ​មើលទៅ​ទាក់ទាញ​ខ្លាំងណាស់ ធ្វើ​ឲ្យ​អ្នក​ស្រេកទឹក​នៅពេលដែល​ឃើញ​កែវ ប៉ុន្តែ​យក​ល្អ អ្នក​មិនត្រូវ​ប្រើ​ទេ  ព្រោះ​ព៌​ណ​ទាំងនោះ​សុទ្ធតែជា​សារធាតុពុល បើ​អ្នក​ដាក់​ទឹក​ក្នុង​កែវ​នោះ​ចូលមក​ផឹក ព៌​ណ​ទាំងនោះ​នឹង​ចូលមកក្នុង​ទឹក​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​មិនដឹង​ខ្លួន នោះ​សុខភាព​អ្នកនឹង​ទ្រុត​ទ្រោម​ទៅជា​មិនខានឡើយ​។​
 
​កែវ​ធ្វើ​ពី​ដែក​
 
​អ្នក​មិនត្រូវ​ប្រើ​កែវ​ដែល​ធ្វើ​ពី​ដែក​យកមក​ផឹក​កាហ្វេ និង​ក្រូច​ច្របាច់​នោះទេ ព្រោះ​សារ​ធាតុដែក​ទាំងនោះ​អាច​រលាយ​ចូលទៅក្នុង​កាហ្វេ ឬ​ទឹកក្រូច​នោះ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នកពុល​បាន​យ៉ាង​ងាយ​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com