អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន DKSH Cambodia ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន WIPRO Consumer Care ជប់លៀង​អរគុណ​អតិថិជន និង​ឆ្លៀត​ណែនាំ​ផលិតផល​ថ្មី​អង់​សង់​ទ័​រ និង​រូ​ម៉ា​ណូ
28, May 2019 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន DKSH គឺជា​អ្នកផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ ផ្តោត​សំខាន់​លើ​ទី្វ​ប​អាស៊ី រួម​នឹង​ក្រុមហ៊ុន WIPRO Consumer Care បាន​ណែនាំ​ផលិតផល​ថ្មី អង់​សង់​ទ័​រ និង រូ​ម៉ា​ណូ ក្នុង​កម្មវិធី​ជប់​លៀប​ថ្លែងអំណរគុណ​ជូន​ដល់​អតិថិជន​របស់ខ្លួន នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ កម្មវិធី​នេះ  បាន​ប្រព្រឹត្តទៅ ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ​។​
 
​ក្រុមហ៊ុន WIPRO CONSUMER CARE ជា​ក្រុមហ៊ុន​សាជីវកម្ម​លំដាប់​ពិភពលោក មាន​វត្តមាន​នៅក្នុង ៦០ ប្រទេស​នៅ​អាស៊ី ដែលមាន​ចំណូល​ជាង ១.០០០ កោដិ​ដុល្លា ដែល​ក្នុងនោះ​អាជីវកម្ម​ផលិតផល​ថែរក្សា​សម្រស់ ចូលរួមចំណែក​យ៉ាង​ធំ​លើ​ការរីកចំរើន​របស់​ក្រុមហ៊ុន​ទាំងមូល​។ ទាំង​ផលិតផល​ម៉ាក អង់​សង់​ទ័​រ និង​រ៉ូ​ម៉ា​ណូ ឈរ​នៅ​លំដាប់​លេខ ៣ ក្នុង​ប្រភេទ​ផលិតផល​គ្រឿងក្រអូប សាប៊ូទឹក​ដុស​ខ្លួន សាប៊ូកក់សក់ រ៉ូ​លអន ឡេ​លាប​ខ្លួន -​ល​- នៅ​បណ្តា​ប្រទេស​នានា ក្នុង​ទ្វីបអាស៊ី​។ 


 
​ក្រុមហ៊ុន​នេះ បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០២ ដែលមាន​ផលិតផល​ថែរក្សា​សម្ផស្ស​លំដាប់​អន្តរជាតិ​ចំនួន​ពីរ​ម៉ាក គឺ​អង់​សង់​ទ័​រ និង​រ៉ូ​ម៉ា​ណូ​។ ការលក់​ផលិតផល​ទាំង​អង់​សង់​ទ័​រ និង​រ៉ូ​ម៉ា​ណូ បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​១៧​ឆ្នាំនេះ ដោយសារតែ​មានការ​គាំទ្រ​ឥតឈប់ឈរ ពី​អតិថិជន និង​អ្នកប្រើប្រាស់ និង​ម្យ៉ាង​ផលិតផល​ទាំងពីរ​នេះ មាន​ក្លិនក្រអូប​ផ្តាច់មុខ និង​ជា​ម៉ាក​លំដាប់​អន្តរជាតិ​។ 
 
​ក្នុង​ការរៀបចំ​កម្មវិធី​នេះ ក្រុមហ៊ុន DKSH និង​ក្រុមហ៊ុន WIPRO បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​ជំរុញ​ការលក់​ផលិតផល WIPRO និង​ឆ្លៀត ឱកាស​ដ៏​ល្អ​នេះ ណែនាំ​ផលិតផល​ថ្មី​របស់ ម៉ាក​ទាំងពីរ​នេះ​បន្ថែមទៀត​។ អង់​សង់​ទ័​រ បាន​អភិវឌ្ឍ​សាប៊ូទឹក​ដុស​ខ្លួន ដោយ​រចនា​ម៉ូដ​ដប​ថ្មី ទាក់ទាញ​ជាង​មុន ជាមួយ​រូបមន្ត ប្រូតេអ៊ីន​សូត្រ ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក ទន់ ម៉ដ្ឋ​រលោង និង​មាន​ក្លិនក្រអូប​ពី​ប្រទេស​បារាំង​។ រ៉ូ​ម៉ា​ណូ ក៏បាន​ណែ​នូវ​ការ​រចនា​ម៉ូដ​ដប និង​រូបមន្ត​ថ្មី ជាមួយ​ប្រូ​វីតាមីន បេ​៥ ជួយ​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​រឹងមាំ ផងដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com