អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជី​ហ្គៀ ប្រារព្ធ​ពិធី​អបអរសាទរ​ការទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដារ ISO 9001:2015
28, May 2019 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែឧសភា ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ដែល​ក្រុមហ៊ុន​បានទទួល​វិញ្ញាបនបត្រ​ស្តង់ដារ​គ្រប់គ្រង​គុណភាព​ថ្នាក់ ISO 9001:2015 នៅ​ស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន ស្ថិតនៅ​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​។ ការទទួល​វិញ្ញាបនបត្រ​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជី​ហ្គៀ ក្លាយជា​ក្រុមហ៊ុន​ចែកចាយ​អេឡិចត្រូនិក​ដំបូង​គេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ស្តង់ដារ ISO 9001:2015 នេះ​។​
 
​លោក សុខ ពិសិដ្ឋ នាយ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន G Gear បាន​ថ្លែង​ក្នុង​កម្មវិធី​អបអរ​សារ​ទរនេះ ថា ក្រុមហ៊ុន បាន​កែប្រែ​គោលនយោបាយ និង​សម្រេច​ចាប់ផ្ដើម​ពង្រឹង​គ្រប់ផ្នែក ជាពិសេស​លើ​វិស័យ​ធនធានមនុស្ស​ក្នុង​ក្រុមហ៊ុន តាំងពី​ឆ្នាំ​២០១៥ និង​២០១៦​។ បច្ចុប្បន្ន​ក្រុមហ៊ុន G Gear នៅតែ​បន្ត​ទៅមុខ ដោយ​ឈរលើ​ស្ដង់ដា​គុណភាព ហើយ​ការ​ប្រារព្ធ​អបអរ​ថ្ងៃនេះ គឺ​ចង់បង្ហាញ​ពី​កិច្ចខិតខំ​របស់​បុគ្គលិក​ការងារ​ទាំងអស់ និង​ជំរុញ​អនុវត្ត​ស្ដង់ដា​គុណភាព​បន្ត​។ 


 
​បើតាម​លោក ពិសិដ្ឋ  ក្រុមហ៊ុន​G Gear ទទួលបាន ISO 9001:2015 ចាប់តាំងពី​ឆ្នាំ​២០១៧​មក ដោយសារតែ​ក្រុមហ៊ុន បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ក៏ដូចជា​ការគ្រប់គ្រង​បុគ្គលិក ផ្អែកលើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​។  លោក សុខ ពិសិដ្ឋ បន្ថែមទៀតថា​៖«​ការ​អនុវត្ដ​នូវ​ស្ដង់ដា​គុណភាព របស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) ដែល​ជំរុញ​ឲ្យ​មាន​វប្បធម៌​គុណភាព ក្នុង​ការផ្ដល់​សេវាកម្ម​ដល់​អតិថិជន ការគោរព​ច្បាប់ បទ​ប​ញ្ញ​ត្ដិ​របស់​ប្រទេស​។ តាមរយៈ​ការពង្រឹង​សមត្ថភាព​ប្រព​ន្ធ័​គ្រប់គ្រង ការធ្វើការ​ជា​ក្រុម និង​ការលើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​លើក​កម្ពល់ ការទទួលខុសត្រូវ​ចំ​ពោះ​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម ក្នុងចំណោម​បុគ្គលិក​ទាំងអស់ រួមទាំង​ការរក្សា​នូវ​បរិស្ថាន​ការងារ ការគោរព​សិ​ទិ្ធ​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​ឲ្យ​អោយមាន​គំនិត​ច្នៃប្រឌិត និង​ការចូល​រួមរក្សា​សុខភាព  សុ​វ​តិ្ថ​ភាព​បរិស្ថាន​។​ចំណុច​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន  ជី​ហ្គៀ (G Gear) ទទួលបាន​កម្រិតស្ដង់ដា​អន្ដរជាតិ ISO 9001: 2015 »​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​តាំងពី​ឆ្នាំ ២០១១​។ ក្រុមហ៊ុន​ចាប់​ផ្តើមដំបូង​ក្នុងនាម​ជា​តំណាង​ចែកចាយ​ផលិតផល LG Electronics នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មកដល់​ពេលបច្ចុប្បន្ន ក្រុមហ៊ុន​បាន​បន្ថែម ការ​ចែកចាយ​ផលិតផល​ចំនួន​ទៀត​ដូចជា ជណ្ដើរយន្ត​ម៉ាក HYUNDAI ELEVATOR, អំពូល​ភ្លើង LUCECO, ព្រី​ភ្លើង Master Plag , ផលិតផល​ទ្វារ​បង្អួច LG Hausys , ទូរ​សព្ទ Energizer ហើយ​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏​ទទួលបាន​សិទ្ធិ ជា​អ្នក​តំឡើង​ចំណត​ឡាន​ប្រភេទ​អូ​តូ Auto car Parking AJ Dongyang Menics ផងដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com