កីឡាអន្តរជាតិ
អន្តរជាតិ
Grealish ប្រធាន​ក្រុម Aston បង្ហាញ​ពី​ឥទ្ធិពល​នៃ​ស្បែកជើង​កញ្ចាស់​របស់ខ្លួន​
28, May 2019 , 3:47 pm        
រូបភាព
​អាគម​ផ្សំ​អា​យ៉ូ​ស​! កីឡាករ Jack Grealish មិនមែនជា​មនុស្ស​ដែល​ងប់ងុល​នឹង​ជំនឿ​អ​រូបិយ​នោះឡើយ ប៉ុន្តែ​ប្រធាន​ក្រុម Aston Villa រូបនេះ បាន​មើលឃើញ​ផល​វិជ្ជមាន​ជា​បន្តបន្ទាប់​នៅពេល​ពាក់​ស្បែកជើង​តម្លៃ​ជាង​៣០០​ដុល្លារ​អាមេរិក​របស់​ខ្លួន បើទោះបីជា​វារ​បកស្បែក​ដាច់ដោច​ក៏ដោយ​។ នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ Play-Off រវាង Aston Villa និង Derby County ខ្សែបម្រើ Greahlish បាន​បន្ត​ពាក់​វា ដែល​ក្រោយមក Aston បាន​ឡើងទៅ​កាន់​ក្របខណ្ឌ Premier League វិញ​ជាមួយនឹង​លទ្ធផល ២-១ បើទោះបីជា​គ្មាន​ចំណែក​គ្រាប់​បាល់​របស់គេ​ក៏ដោយ​។​


 
 
​ស្បែកជើង​ម៉ាក Nikes Hypervenom Phantom III របស់ Grealish ដែល​នៅ​ថ្មី​មានតម្លៃ​ប្រហែល ២៤០​ផោន (៣០៤​ដុល្លារ​អាមេរិក​) គឺ​ស្ទើរតែ​ត្រូវ​បោះចោល​ទៅហើយ​ព្រោះ​វា​ដាច់ដោច​របកស្បែក​ខាងក្រៅ​ចេញ​ស្នាម​ប្រៀម​ជើង​ច្បា​ស់នឹង​ភ្នែក​។ បើ​មើ​លពី​ស្ថានភាព​ខាងក្រៅ ស្បែកជើង​មួយគូ​នេះ​គឺ​ប្រើប្រាស់​រយៈពេល​យូរ​មកហើយ​។​
 
​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ពន្យល់​ពី​រឿង​ដ៏​អស្ចារ្យ​ជុំវិញ​ការប្រើ​ស្បែកជើង​កញ្ចាស់​របស់ខ្លួន​ប្រាប់ Sky Sports នៅក្រោយ​បញ្ចប់​ការប្រកួត​នៅ​ទីលាន Wembley ថា ស្បែកជើង​នេះ​រូបគេ​ពាក់​តាំងពីដើម​ខែមីនា​មក​ម្លេះ​។​


 
«​ជា​ពីរ​បួស​វិញ​ភ្លាម​ខ្ញុំ​បាន​ពាក់​ស្បែកជើង​ថ្មី​នេះ ដោយ​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​បាន​បី​បួន​គ្រាប់​ភ្លាម​។ ខ្ញុំ​គិតថា​នេះ​ជា​ស្បែកជើង​នាំ​សំណាង​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវតែ​រក្សា​វា​ទុក​»​។​
 
១០​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Championship ក្រុម​ដែលមាន​លោក John Terry ជា​ជំនួយការ​នេះ​ឈ្នះ​ទាំង​១០​ប្រកួត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តែម្តង រហូត​បាន​កៅអី​លេង play-off ក្នុងចំណោម​៤​ក្រុម​។​
 
​ទីបំផុត Aston Villa ពិតជា​បាន​ឡើងទៅ​កាន់​ក្របខណ្ឌ​កំពូល Premier League វិញ បន្ទាប់ពី​ចំណាយពេល​៣​រដូវ​កាល​នៅ​ក្របខណ្ឌ Championship តាមរយៈ​ការ​ឈ្នះ Derby County ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វគ្គ Play-Off៕



Tag:
 បាល់ទាត់​
  Jack Grealish
  Aston Villa
© រក្សាសិទ្ធិដោយ thmeythmey.com