កីឡាជាតិ
ជាតិ
Hun Sen Cup (​ថ្នាក់​ខេត្ត​)៖ សៀមរាប និង​ត្បូងឃ្មុំ​ប្រជែង​ជើងឯក ក្រោយ​រតនគិរី និង​កោះកុង​ដណ្តើម​លេខ​៣
29, May 2019 , 10:34 am        
រូបភាព
ក្រុម​សៀមរាប (ឆ្វេង) និងក្រុម​ត្បូងឃ្មុំ ពេលហ្វឹកហាត់។ រូបថត CNCC
ក្រុម​សៀមរាប (ឆ្វេង) និងក្រុម​ត្បូងឃ្មុំ ពេលហ្វឹកហាត់។ រូបថត CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយនៅ​ថ្ងៃ​ពុធ ទី​២៩ ឧសភា នេះ ក្រុម​សៀមរាប​ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​ត្បូងឃ្មុំ​នៅ​ម៉ោង​៦​ល្ងាច​។ ចំណែក​គូ​ដណ្តើម​លេខ​៣​រវាង​រតនគិរី និង​កោះកុង​ធ្វើ​នៅ​ម៉ោង​៣​រសៀល​។ កីឡដ្ឋាន​វិសាខា​ក្លាយជា​ទីលាន​កាត់ក្តី​ការប្រកួត​ទាំងពីរ​គូ​នេះ​។

 
​មុន​ឡើងមក​ជួបគ្នា​ដណ្តើម​ជើងឯក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​សៀមរាប​បាន​ទម្លាក់​ក្រុម​កោះកុង​ជាមួយ​ជ័យជម្នះ ២-១ នៅ​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើទឹក​ដី​ខេត្តសៀមរាប​។ ចំណែក​ក្រុម​ត្បូងឃ្មុំ​ទម្លាក់​រតនគិរី​ដោយ​បាល់​កាត់សេចក្តី ៣-២ ក្រោយ​ក្រុម​ទាំងពីរ​ប្រកួត​៩០​នាទី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ទាំង​ត្រដាបត្រដួស​លើ​ទឹកដី​ត្បូងឃ្មុំ​។    
 
 
​ក្រុម​ជើងឯក ជើងឯក​រង​និង​លេខ​៣​ថ្នាក់​ខេត្ត​នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែលមាន​ក្រុម​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​១៣ កំពុង​រង់ចាំ​ជាស្រេច​។ ដំបូង​ឡើយ គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) គ្រោង​យ​ក្រុម​ថ្នាក់​ខេត្ត​តែ​ពីរ​ប៉ុណ្ណោះ ឡើង​មកលេង​ថ្នាក់ជាតិ​។ ប៉ុន្តែ​ក្រោយ​ការដកខ្លួន​របស់​យុវជន​អាយុ​ក្រោម​១៨​បាទី CNCC ក៏​សម្រេចយក​៣​ក្រុម​តែម្តង​៕   
 

Tag:
 Hun Sen Cup 2019
  សៀមរាប​
  ត្បូងឃ្មុំ​
  រតនគិរី​
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com