អ្នកស្រី រស់ សុភាព ស្ថិតក្នុង​ចំណោម​បុគ្គល​១០០​នាក់​លើ​លោក​ដែលមាន​ឥទ្ធិពល​យេនឌ័រ​
ជាតិ
សង្គមជាតិ
អ្នកស្រី រស់ សុភាព ស្ថិតក្នុង​ចំណោម​បុគ្គល​១០០​នាក់​លើ​លោក​ដែលមាន​ឥទ្ធិពល​យេនឌ័រ​
30, May 2019 , 2:50 pm        
រូបភាព
ដោយ: រួបរួម
​អ្នកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មនុស្ស​១០០​នាក់​ដែលមាន​ឥទ្ធិពល​ផ្នែក​សមភាព​យេនឌ័រ​ប្រចាំឆ្នាំ​២០១៩​។ នេះ​បើតាម​យោងតាម​ការផ្សាយ​របស់​បណ្តាញ​សកល Apolitical ក្នុង​បញ្ជី Gender Equality Top 100, The Most Influential People in Global Policy 2019​

 
Apolitical គឺជា​បណ្តាញ​សកល​មួយ​សម្រាប់​រដ្ឋាភិបាល​ដែល​ជួយ​ដល់​សេវាកម្ម​សាធារណៈ​ក្នុងការ​ស្វែងរក​គំនិត ពលរដ្ឋ និង​ដៃគូ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​នៅក្នុង​សង្គម​។ បណ្តាញ​មួយ​នេះ មាន​ក្រុមការងារ​របស់ខ្លួន​ដែលមាន​ទីស្នាក់ការ​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​
 
​មុននឹង​ឈានដល់​ការកំណត់​បញ្ជី​ឈ្មោះ​១០០ Apolitical ទទួលបាន​ការបញ្ជូន​ឈ្មោះ​បេក្ខភាព​រាប់ពាន់នាក់​ពី​អ្នក​ដែល​បម្រើការ​ក្នុង​រដ្ឋាភិបាល អង្គការ​ជាតិ​-​អន្តរជាតិ អង្គការសហប្រជាជាតិ​, ធនាគារពិភពលោក​, UNAIDS, Women Deliver, Women in Global Health, Woman for Climate Justice និង​មូលនិធិ The Bill & Melinda Gates ជាដើម​។​
 
​ស្នាដៃ និង​សកម្មភាព ក្នុងតួនាទី​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​នាំ​ឲ្យ​លោកស្រី រស់ សុភាព មានការ​ទទួលស្គាល់​ខ្ពស់​ពី​អន្តរជាតិ​។ ក្នុង​បញ្ជី The World’s 100 Most Influential People in Gender Policy 2019 មេដឹកនាំ​សង្គម​ស៊ីវិល​វ័យ​៥៦​ឆ្នាំ​រូបនេះ ស្ថិតក្នុង​ចំណោម​បុគ្គល​៣០​នាក់​ដែល​បម្រើការ​នៅ​អង្គការ​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​។​
 
​មនុស្ស​ដែលមាន​ឥទ្ធិពល Top 20 របស់ Apolitcal នោះ​មានដូចជា អ្នកស្រី Ruth Bader-Ginsburg ចៅក្រម​តុលាការ​កំពូល​អាមេរិក លោកស្រី Michelle Bachelet ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Margot Wallström រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត លោកស្រី Winnie Byanyima នាយិកា​ប្រតិបត្តិ​អង្គការ Oxfam International លោកស្រី Christine Lagarde ប្រធាន​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) លោកស្រី Michelle Obama អតីត​ស្ត្រី​ទី​១​អាមេរិក និង​ជា​ស្ថាបនិក Global Girls Alliance និង​លោកស្រី Phumzile Mlambo-Ngcuka នាយិកា​ប្រតិបត្តិ UN Women ជាដើម​។​
 

បុគ្គល​ដែល​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​១០០​នោះ ភាគច្រើន​ជា​ស្ត្រី ដែលជា​អ្នកដឹកនាំ​វ័យក្មេង មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ សកម្មជន​-​អ្នកតស៊ូ​មតិ អ្នកជំនាញ​អប់រំ និង​អ្នកដឹកនាំ​-​បម្រើការ​នៅ​អង្គការ​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​៕
 

Tag:
 ​យេនឌ័រ​
  រស់ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com