កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ចាប់ឆ្នោត​វគ្គ​១/៨​នៅ​រសៀល​នេះ​
31, May 2019 , 10:26 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ចាប់ឆ្នោត​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ការចាប់​ឆ្នោត​ធ្វើឡើង​ក្រោម​វត្តមាន​តំណាង​ក្លិប​ទាំង​១៦ ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ក្រុម​ឡើង​មកពី​ពាន​ថ្នាក់​ខេត្ត​។

 
​សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ថ្នាក់ជាតិ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ធ្វើឡើង​ពីរ​ជើង​តាម​រូបមន្ត Home Away​។ ក្រុម​ទទួលបាន​ពិន្ទុ​ខ្ពស់​ពី​ការប្រកួត​ទាំងពីរ​ជើង នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ បើតាម​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ការប្រកួត​ជើង​ទី​១​វគ្គ​១/៨​ធ្វើ​នៅ​ថ្ងៃទី​១៩ និង​២៦ ខែមិថុនា ខណៈ​ជើង​ទី​២​ធ្វើ​នៅ​ថ្ងៃទី​៣ និង​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។​ 
 
​ការចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៤:៣០​នាទី​រសៀល​ថ្ងៃទី​៣១ ឧសភា​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រុម​ទាំង​១៦ ដោយ​១៣​ក្រុម​កំពុង​លេង​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ និង​៣​ក្រុម​ឡើងមក​ពី​ពាន​ថ្នាក់​ខេត្ត​។ 
 
​ក្រុម​ទាំងនេះ​រួមមាន​ក្រសួងការពារជាតិ ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត វិសាខា ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អង្គ​រថា​យ​ហ្គឺ​រ ណាហ្គា​វើ​ល សូល​ទី​ឡូ​អង្គរ អាស៊ី​អឺរ៉ុប អគ្គិសនី​កម្ពុជា គីរីវង់​សុខ​សែន​ជ័យ កំពង់ចាម និង​ក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត​រួមមាន ត្បូងឃ្មុំ សៀមរាប និង​រតនគីរី​៕     

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com