​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​៥ ខែមិថុនា ភ្នំពេញ និង​បណ្តា​ខេត្ត អាចមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​
ជាតិ
​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​៥ ខែមិថុនា ភ្នំពេញ និង​បណ្តា​ខេត្ត អាចមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​
31, May 2019 , 1:55 pm        
រូបភាព
ស្ថានភាពមេឃជិតបង្អុរភ្លៀង នៅម្តុំ​បឹងត្របែករាជធានីភ្នំពេញ នាពេលកន្លងមក។ ថតដោយ ញឹក ស្រីល័ក្ខ
ស្ថានភាពមេឃជិតបង្អុរភ្លៀង នៅម្តុំ​បឹងត្របែករាជធានីភ្នំពេញ នាពេលកន្លងមក។ ថតដោយ ញឹក ស្រីល័ក្ខ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រសួង​ធនធាន​ទឹកបាន​ព្យាករ​ថា ចាប់ពី​ថ្ងៃទី​៣១ ខែឧសភា ដល់​ថ្ងៃទី​០៥ ខែមិថុនា នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ នឹងមាន​ភ្លៀង​ធ្លាក់ ដោយសារតែ​កម្ពុជា​ទទួល​រង​ប្រព័ន្ធ​សម្ពាធ​ទាប​ពី​ប្រទេស​ថៃ និង​ឡាវ​។



​បើ​ផ្អែក​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃទី​៣១ ខែឧសភា ដល់​ថ្ងៃទី​០៥ ខែមិថុនា ភ្លៀង​នឹង​បន្ត​ធ្លា​ក់នៅ​រាជធានី​ភ្នំពេញ តាម​បណ្តា​ខេត្ត​ភាគ​ខាងក្រោម និង​ខេត្ត​ដែល​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​។​

ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ពលរ​ដ្ឋ​ទាំងឡាយ​ត្រូវ​ពង្រឹង​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខណៈពេលដែល​មេឃ​កំពុង​ភ្លៀង​៕


Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com