អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ប្រកាស​បើក​កម្មវិធី​កីឡាប្រដាល់​ក្រោម​ចំណងជើង​«​វើក សង្វៀន​គុន​ខ្មែរ​» នៅ​ថ្ងៃទី​១ មិថុនា​តទៅ​
02, Jun 2019 , 1:26 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រួមជាមួយ​ទូរទស្សន៍​បាយ័ន​បាន រួមគ្នា​ប្រកាស​បើក​កម្មវិធី​ប្រដាល់​មិត្តភាព​រដូវ​កាល​ថ្មី​របស់ខ្លួន​ហើយ ដែល​ទៅ​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះ​តទៅ​រយៈពេល ១​ឆ្នាំ​ពេញ​ក្រោម​ប្រធានបទ «​វើក សង្វៀន​គុន​ខ្មែរ »​។
 
​កម្មវិធី «​វើក សង្វៀន​គុន​ខ្មែរ » នឹង​នាំមក​នូវ​ការប្រកួត​ប្រដាល់​ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង អាទិត្យ ចាប់ពី ម៉ោង ៦​ល្ងាច​តទៅ​សរុប ៣​គូ រវាង​កីឡាករ​កម្ពុជា​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ចំនួន​២​គូ និង​កម្ពុជា ជាមួយ​កម្ពុជា​១​គូ ដោយ​ការប្រកួត​នេះ​ក៏​នឹងត្រូវ​ចាក់ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅ​បាយ័ន​ពត៌មាន​។ ទស្សនិកជន​ក៏​អាច​ចូលរួម​ទស្សនា​ផ្ទាល់​នូវ​ការប្រកួត​នេះ នៅឯ​ស្ថានីយ​ទូរ​ទ្សន៍​បាយ័ន​ស្ទឹងមានជ័យ​ផងដែរ​។ 
  
 
​លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​គ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជិ​ស បាន​និយាយថា ៖«​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ចូលរួម​ឧបត្ថម​ផ្តាច់មុខ​នាំមក​នូវ​កម្មវិធី វើក សង្វៀន​គុន​ខ្មែរ នេះ​ឡើង គឺ​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​បុរាណ​ខ្មែរ​ឲ្យ​កាន់​តែមាន​ប្រជាប្រិយភាព​ទាំង​នៅក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ​។ ហើយក៏​ចង់​លើកទឹកចិត្ត​ដល់​យុវជន និង​យុវវ័យ ចូលរួម​ហាត់​លេង​កីឡា​នេះ​ដើម្បី​សុខភាព ក៏ដូចជា​ថែរក្សា​នូវ​សម្បត្តិ​កីឡា​វប្បធម៌​ជាតិ​ផងដែរ​»​។​
 
 
​លោក​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​តំណាង​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បាន​និយាយថា ៖«​ការប្រកួត​មិត្តភាព​នេះ​កីឡាករ​នីមួយៗ​ក៏​នឹង​ទទួលបាន​នូវ​ការឧបត្ថម្ភ ទឹកប្រាក់​៦០​ម៉ឺន​រៀល​សម្រាប់​គូ​ធម្មតា និង ១​លាន​រៀល​សម្រាប់​គូ​ពិសេស បន្ថែម​ផងដែរ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រាល់​ជ័យជំនះ​ទៅលើ​គូប្រកួត​របស់ខ្លួន​»​៕


(អត្ថបទពាណិជ្ជកម្ម)

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com