លោក ពៅ សាមី អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ទទួលមរណភាព​
ជាតិ
លោក ពៅ សាមី អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ទទួលមរណភាព​
03, Jun 2019 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ពៅ សាមី តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បានទទួល​មរណភាព​ក្នុង​អាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​

 
​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ពៅ សាមី ដែល​កើត​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​១៩៤៧ បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជាច្រើន​ខែ​។​
 
​លោក ពៅ សាមី ក៏​ជា​អតីត​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ដ៏​ល្បីល្បាញ​ម្នាក់​ផងដែរ​។ ស្នាដៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ មូលដ្ឋាន​ទ្រឹស្តី​អក្សរ​សី​ល្បិ៍​ដែល​លោក​បាន​ចងក្រង​ដើម្បី​ប្រើប្រាស់​ផ្ទៃក្នុង​សាលា​គរុវិជ្ជា​ជាន់ខ្ពស់ កាលពី​ឆ្នាំ​១៩៨៧​។​
 
​សព​របស់លោក ពៅ សាមី ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សី ហើយនឹង​ត្រូវ​ដង្ហែ​ទៅកាន់​ឈាបនដ្ឋាន​វត្ត​ទួល​អស់លោក នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា​៕
 

Tag:
 តំណាងរាស្ត្រ​
  ពៅ សាមី​
© រក្សាសិទ្ធិដោយ thmeythmey.com