បង្ហាញ​ការ​ប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​ជាមួយ Vietjet ដែលមាន​ផ្តល់ជូន​សំបុត្រ​យន្តហោះ​តម្លៃ​ចាប់ពី ០ ដុល្លារ​
អត្ថបទពាណិជ្ជកម្ម
បង្ហាញ​ការ​ប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​ជាមួយ Vietjet ដែលមាន​ផ្តល់ជូន​សំបុត្រ​យន្តហោះ​តម្លៃ​ចាប់ពី ០ ដុល្លារ​
04, Jun 2019 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ –​ក្នុង​ផ្នែក​មួយ​នៃ​យ​ទ្ធ​នា​ការ​«​ហោះហើរ​ដើម្បី​ក្តី​ស្រឡាញ់​-​បង្ហាញ​ពី​ការ​ប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​» ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​ផ្តល់​សំបុត្រ​ហោះហើរ បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ ចំនួន​៤០​ម៉ឺន​សន្លឹក ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក អំឡុងពេល​នៃ​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់ទី​៧ ខែមិថុនា ឆ្នាំ​២០១៩​។ លោកអ្នក​អាច​រក​ជាវ​បាន នៅលើ​គេហទំព័រ www.vietjetair.com​។
 
​សំបុត្រ​ក្នុង​ប្រ​មូ​សិន​នេះ នឹងត្រូវ​ផ្តល់​ឲ្យ​អំឡុងពេល​នៃ​ម៉ោង​មាស ពោលគឺ​នៅ​ចន្លោះ​ម៉ោង​១២:០០ ថ្ងៃត្រង់ និង​ម៉ោង​២:០០ រសៀល (UTC+7) សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់ ពី​ទីក្រុង​សៀមរាប ទៅ​ទីក្រុង​ហាណូយ និង​ទៅកាន់​គោលដៅ​ជាច្រើន ទូទាំងប្រទេស       វៀតណាម ក៏ដូចជា​ផ្លូវ​អន្តរជាតិ​ផ្សេងៗ ទៅកាន់​កោះ​បាលី (​ឥណ្ឌូណេស៊ី​)/ ទីក្រុង Seoul, Busan, Daegu (​កូរ៉េខាងត្បូង​)/​ទីក្រុង Kaohsiung, Taipei, Taichung, Tainan (​តៃវ៉ាន់​)/​ហុងកុង​/​សិង្ហ​បុរី​/​បាងកក ភូ​កេ​ត ឈាង​ម៉ៃ (​ថៃ​)/​គូ​ឡា​ឡាំ​ពួ (​ឥណ្ឌូណេស៊ី​)/​យ៉ាំង​ហ្គោ​ន (​មី​យ៉ាន់​ម៉ា​)/​តូ​ក្យូ អូ​សា​កា (​ជប៉ុន​) ក៏ដូចជា​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ទាំងអស់​ទាំង​ក្នុង និង​មកពី​ប្រទេស​។ ពេលវេលា​នៃ​ការធ្វើដំណើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រ​មូ​សិន​នេះ គឺ​ចាប់ពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ 


 
​សំបុត្រ​ទាំងអស់ អា​ចរក​ជាវ​បានជា​រៀងរាល់ថ្ងៃ​តាមរយៈ​គេហទំព័រ www.vietjetair.com ហើយក៏​អាច​ដំណើរការបាន នៅលើ​ទូរស័ព្ទដៃ​តាមរយៈ​គេហទំព័រ https://m.vietjetair.comwww.facebook.com/vietjetvietnam (​ដោយ​គ្រាន់តែ​ចុច​នៅ​ត្រ​អប់​«Booking»)​។ ការទូទាត់​ប្រាក់ អាច​ដំណើរការបាន​យ៉ាង​ងាយស្រួល ជាមួយនឹង​កាត​ឥណ​ពន្ធ និង​ឥណទាន​អន្តរជាតិ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​។ 
 
​ដើម្បី​ស្វាគមន៍​រដូវក្តៅ​ដ៏​រំភើប ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏​រៀបចំ​សកម្មភាព​បែប​កម្សាន្ត​ជា​ស៊េរី​ជា​បន្តបន្ទាប់​ជាច្រើន​ផងដែរ ក្នុង​យុទ្ធនាការ «​ហោះហើរ​ដើម្បី​ក្តី​ស្រឡាញ់​-​បង្ហាញ​ពី​ការកែប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​» ជាមួយនឹង​ការផ្តល់ជូន​សំបុត្រ​ហោះហើរ​រាប់លាន​សន្លឹក មានតម្លៃ​ចាប់ពី ០ ដុល្លារ ដើម្បី​ធ្វើដំណើរ​ទូទាំង​អាស៊ី​។ ជាមួយគ្នានេះ អ្នកដំណើរ​អាច​ស្លៀកពាក់​ជា​តួ​ថ្លុក (Cosplay) នៅពេលដែល​ធ្វើដំណើរ​នៅលើ​យន្តហោះ Vietjet ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ទទួលបាន​កាដូ​ពិសេសៗ​ជាច្រើន​។ 
 
​នេះ​គឺជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​គ្រប់គ្នា ក្នុងការ​បំភ្លេច​រាល់​កង្វល់​របស់​ខ្លួន និង​ទទួលយក​ភាព​រីករាយ​ផ្សេងៗ​។ ក្រុមហ៊ុន Vietjet លើកទឹកចិត្ត​ឲ្យ​រាល់​អ្នកដំណើរ​ទាំងអស់ ភ្លក្ស​រសជាតិ​នៃ​បរិយាកាស​ដ៏​រំភើប​នេះ និង​ផ្លាស់ប្តូរ​ខ្លួនឯង​ឲ្យ​ចូលក្នុង «​ការកែប្រែ​ថ្មី​នា​រដូវក្តៅ​» របស់ខ្លួន នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​ជើងមេឃ​ថ្មី ដើម្បី​ស្គាល់​ពិភពលោក​ឲ្យ​កាន់តែច្បាស់​។ យុទ្ធនាការ​នា​រដូវក្តៅ​នេះ ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលយក​បទពិសោធ​ធ្វើដំណើរ និង​ចង់​ចាក​ចេញពី​ទីតាំង​របស់ខ្លួន និង​ចាប់ផ្តើម​រស់នៅក្នុង​សុបិន​។ 
​សម្រាប់​ព័ត៌មាន​លម្អិត និង​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​សកម្មភាព​ក្នុង​យុទ្ធនាការ​នេះ សូម​ចូលទៅ​កាន់ https://www.facebook.com/vietjetvietnam/  ។​
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​ការចំណាយ​ផ្សេង​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក​ជាតិ​របស់​វៀតណាម 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com