កីឡាជាតិ
ជាតិ
ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន ក្លាយជា​ដៃគូ​ឧបត្ថម្ភ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​
04, Jun 2019 , 5:26 pm        
រូបភាព
ប្រភពរូបថត៖ FFC
ប្រភពរូបថត៖ FFC
ដោយ: រួបរួម
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Minebea (Cambodia) Co. , Ltd. របស់​ជប៉ុន ក្នុងនាម​ជា​ដៃគូសហការ​ឧបត្ថម្ភ សម្រាប់​រដូវ​កាល ២០១៩-២០២០​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ FFC នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​។​

 
​សម្រាប់​កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំនេះ ក្រុមការងារ​គ្រូបង្វឹក និង​ក្រុម​កីឡាករ​នឹង​ពាក់​ឯកសណ្ឋាន​ផ្លូវការ​ដោយមាន​ស្លាក​សញ្ញា​ក្រុមហ៊ុន MineabeaMitsumi រួមទាំង​ការដាក់​ឡូ​ហ្គូ​នៅ​ពហុ​កីឡដ្ឋាន ដោយ​គិត​ចាប់ពី​ជំនួប​រវាង​កម្ពុជា និង​ប៉ា​គី​ស្ថាន ក្នុងការ​ប្រកួត​ជម្រុះ World Cup ជុំ​បឋម នា​ថ្ងៃទី​៦ ខែមិថុនា​។​


 
​នា​ពិធី​ចុះហត្ថលេខា​ ជាមួយ​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​ថ្មី​នោះ មាន​វត្តមាន​លោក សុខា រា​នាថ ប្រធាន​ផ្នែក​ទីផ្សារ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។​
 
Minebea (Cambodia) Co. , Ltd. ដែលមាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម MineabeaMitsumi របស់​ជប៉ុន ដែល​ផលិត​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច ជាពិសេស​ប្រភេទ​ម៉ូ​ទ័​រ​។ ក្រុមហ៊ុន​នេះ ក៏​ជា​ដៃគូ​គម្រោង «​ទីក្រុង​ឆ្លាត​» នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​ផងដែរ​៕


 

Tag:
 FFC
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com