កីឡាអន្តរជាតិ
អន្តរជាតិ
Sturridge និង Moreno នឹង​ចេញពី Anfield ក្រោយ Liverpool មិន​បន្ត​កិច្ចសន្យា​
05, Jun 2019 , 2:31 pm        
រូបភាព
​ខ្សែប្រយុទ្ធ Daniel Sturridge និង​ខ្សែការពារ Alberto Moreno នឹង​ចាក​ចេញពី Liverpool នៅ​រដូវ​កាល​ថ្មី​ខាងមុខ​នេះហើយ ពោលគឺ​នៅពេល​កិច្ចសន្យា​អ្នក​ទាំងពីរ​ត្រូវ​បញ្ចប់ ។​

Sturridge សញ្ជាតិ​អង់គ្លេស​វ័យ ២៩​ឆ្នាំ រកបាន​៦៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន​១៦០​លើក សម្រាប់​ក្រុម​រហស្សនាម​ហង្ស​ក្រហម បន្ទាប់ពី​ចាកចេញ​ពី Chelsea កាលពី​ខែមករា ឆ្នាំ​២០១៣។ 
 
​ចំណែក​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ Moreno ដែល​សព្វថ្ងៃ​មាន​វ័យ​២៦​ឆ្នាំ ធ្លាប់​បង្ហាញខ្លួន​ចំនួន​១៤១​ដង ចាប់តាំងពី​ផ្លាស់​មកកាន់ Anfield ពី​ក្រុម Sevilla កាលពី​ខែសីហា ឆ្នាំ​២០១៤​។​
 
Sturridge និង Moreno ដែល​មិនសូវ​បង្ហាញមុខ​ឲ្យ​ក្រុម​រយៈពេល​ចុងក្រោយ មិនត្រូវ​បានផ្តល់​កិច្ចសន្យា​បន្ថែម​ឡើយ ខណៈ​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ Liverpool ក៏​មិនបាន​និយាយ​អ្វី​ច្រើន​ឡើយ​ជុំវិញ​ការចាកចេញ​នេះ ដោយ​លោក​គ្រាន់តែ​អរគុណ​ទៅកាន់​កីឡាករ​ឆ្នើម​ទាំងពីរ​រូបនេះ​ប៉ុណ្ណោះ​។
​តាមរយៈ​ការជួយ​ក្រុម​លើក​ពាន Champions Leageu ជា​លើក​ទី​៦ ក្លិប Liverpool កំពុង​ពិចារណា​ផ្តល់​កិច្ចសន្យា​បន្ថែមទៀត​ដល់​លោក Klopp បើ​ទោះ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​នៅសល់​កិច្ចសន្យា​៣​ឆ្នាំ​ក្តី​៕
 

Tag:
 បាល់ទាត់​
  Liverpool
  Daniel Sturridge
  Alberto Moreno
© រក្សាសិទ្ធិដោយ thmeythmey.com